Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ត្បូង​ឃ្មុំ​ឈ្នះ​ពាន Hun Sen Cup ថ្នាក់​ខេត្ត​ដោយ​កំណត់ត្រាមិនចាញ់សោះ

  • Print

ក្រុមជម្រើសខេត្តត្បូងឃ្មុំបានក្លាយជាជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (Hun Sen Cup)ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមខេត្តជម្រើសសៀមរាបដោយលទ្ធផល ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ខណៈចំណាត់ថ្នាក់លេខ៣បានទៅក្រុមខេត្តរតនគីរី។

ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមខេត្តសៀមរាប និងខេត្តត្បូងឃ្មុំជួរចិត្តយ៉ាងខ្លាំងនៅវគ្គទី១ដោយក្រុមនីមួយៗសុទ្ធតែមានឱកាសវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង។ អ្វីដែលជារឿងមិនល្អសម្រាប់ខេត្តសៀមរាបគឺកីឡាករម្នាក់ទទួលបានកាតក្រហមចេញពីទីលានដែលត្រូវលេង១០នាក់ប៉ុណ្ណោះទល់នឹងខេត្តត្បូងឃ្មុំ១១នាក់។

នៅវគ្គទី២ដោយមានអំណោយផលសមាជិកច្រើនជាង ខេត្តត្បូងឃ្មុំបានទម្លាយសំណាញ់ទីរបស់ខេត្តសៀមរាបបានសម្រេចដើម្បីនាំមុខ ១-០ នៅដើមវគ្គទី២។ បន្ទាប់ពីត្រូវបានដៃគូនាំមុខ ខេត្តសៀមរាបបានព្យាយាមដាក់សម្ពាធខ្លាំង ខណៈខេត្តត្បូងឃ្មុំបានប្រឹងការពារ និងវាយបកវិញប្រកបដោយគ្រោះថ្នាក់។ យ៉ាងណាលទ្ធផល ១-០ រក្សារហូតដល់ចប់ការប្រកួត។

ដូច្នេះក្រុមជើងឯកថ្នាក់ខេត្តបានទៅក្រុមខេត្តត្បូងឃ្មុំ ហើយខេត្តសៀមរាបទទួលបានចំណាត់ថ្នាក់លេខ២។ ចំពោះចំណាត់ថ្នាក់លេខ៣បានទៅក្រុមខេត្តរតនគីរី បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមខេត្តកោះកុងដោយលទ្ធផល ៣-១។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀត ត្បូងឃ្មុំរក្សាកំណត់ត្រាដ៏អស្ចារ្យដោយមិនស្គាល់ពាក្យថា បរាជ័យសោះតាំងពីប្រកួតវគ្គសន្សំពិន្ទុ និងជម្រុះតាំងពីដំបូងរហូតក្លាយជាជើងឯកថ្នាក់ខេត្តនេះ។ ៣ក្រុមមកពីខេត្តគឺ ត្បូងឃ្មុំ សៀមរាប និងរតនគីរីបានឡើងទៅជុំផ្តាច់ព្រ័ត្រថ្នាក់ជាតិដែលត្រូវជួបក្រុមអាជីពដែលលេងលីគកំពូលកម្ពុជា៕

ដកស្រង់ពី៖ Sabay