Social Network

អ្នក​សៀមរាប ​បង្កើត​ពាន​​១ ​ប្រមូល​ប្រាក់​បាន​ជាង១​ម៉ឺន​ដុល្លារ ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ

ក្រុមអ្នកស្រលាញ់វិស័យកីឡាបាល់ទាត់ ១៤ក្រុម បានចូលរួមបង្កើតការប្រកួតពានរង្វាន់ Charity Match ១ ដើម្បីប្រមូលប្រាក់ជួយដល់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាប។

បើតាមលោក ឆៀង ផល្លា តំណាងគណៈកម្មាធិការប្រកួតពានរង្វាន់ខាងលើនេះ បានបញ្ជាក់ថានេះជាឆ្នាំទី៤ហើយដែលក្រុមការងាររបស់លោកបង្កើតការប្រកួតនេះឡើង។ គោលបំណងធំសម្រាប់ពាននេះ គឺដើម្បីប្រមូលប្រាក់ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលបានជួយជីវិតក្មេងៗកម្ពុជារាប់ពាន់នាក់មកហើយ។

រដូវកាលនេះទី៤នេះ ក្រុមចូលរួមមាន១៤ក្រុម ការប្រកួតធ្វើឡើងនៅថ្ងៃទី១ខែក្រោយនេះ។ គេរំពឹងថាឆ្នាំនេះនឹងប្រមូលប្រាក់បាន១ម៉ឺនដុល្លារសម្រាប់ជូនមន្ទីរពេទ្យ ខណៈដែលបច្ចុប្បន្នក្រុមការងារប្រមូលបានពីអ្នកឧបត្ថម្ភនិងសប្បុរសជននានាបានជាង១ម៉ឺនដុល្លារទៅហើយ។

ក្រុមទាំងអស់ មិនមែនជាក្រុមអាជីពអ្វីឡើយ ពោលគឺពួកគេលេងដើម្បីសុខភាព សាមគ្គីភាព និងគោលបំណងធំជួយសង្គម និងមន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះ។ ការប្រកួតពានរង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី១ខាងមុខ នៅតារាងបាល់ទាត់ផាមផ្លូវ៦០ ចាប់ពីម៉ោង ៦ល្ងាចតទៅ។ កាលពីឆ្នាំ២០១៨កន្លងទៅ ក្រុមចូលរួមមាន១០ក្រុម និងប្រមូលបានជិត៣ពាន់ដុល្លារដែរ៕

ដកស្រង់ពី៖ Sabay