Social Network

ឱកាស​ល្អ​​កម្រ​មាន Honda ​ប្រកាស​រើស​កីឡាករ​បង្ហាត់​មិន​យក​លុយ ​ហើយ​ឱ្យ​លុយ​ថែម​វិញ​ទៀត​

Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រកាសរើសកីឡាករមកបង្ហាត់មិនយកលុយ ហើយថែមទាំងឱ្យលុយ៥ដុល្លារវិញទៀត ប្រសិនបើចង់មកហាត់ជាមួយខ្លួន។

អតីតកីឡាករជម្រើសជាតិជប៉ុនខាងលើបានបង្ហោះនៅលើបណ្ដាញសង្គមថា៖ ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ដុល្លាម្នាក់ តើមានអ្នកណាចង់អោយខ្ញុំ បង្រៀនបាល់ទាត់ដែរឬទេ? ប្រសិនបើមាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺសុំចំពោះអ្នកដែលមានឆន្ទៈក្នុងការចង់លេងជាតំណាងប្រទេសដើម្បីចូលរួមប្រកួតវ៉លខាប់តែប៉ុណ្ណោះ។

ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិការជូន។

ដកស្រង់ពី៖ Sabay