Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គ្រូ​ហូឡង់​ថា​​បំភ្លេច​​ Messi ទៅ​ព្រោះ​ Van Dijk សម​ឈ្នះ​ Ballon d'Or

  • Print

Virgil van Dijk សក្ដិសមឈ្នះពាន Ballon d'Or ជាង Lionel Messi សម្រាប់ឆ្នាំ២០១៩។ នេះបើតាមសម្ដីលោក Ronald Koeman គ្រូបង្វឹកក្រុមជម្រើសជាតិហូឡង់។

ការនិយាយបែបនេះរបស់បុរសវ័យ៥៦ឆ្នាំធ្វើឡើងបន្ទាប់ពី Van Dijk ជួយ Liverpool ឈរលេខ២នៅ Premier League និងលើកពាន Champions League លើកទី៦កាលពីពេលថ្មីក្រោយយកឈ្នះ Tottenham Hotspur ដោយលទ្ធផល ២ទល់នឹង០ នៅវគ្គផ្ដាច់ព្រ័ត្រ។

Lionel Messi និង Ronaldo បានបណ្ដាក់គ្នាឈ្នះពាន Ballon d'Or នៅ១០ឆ្នាំចុងក្រោយប៉ុន្តែឆ្នាំមុនបានរហូតទៅលើដៃ Luka Modric ដែលជួយក្រូអាតបានលេខ២ World Cup។ យ៉ាងណានៅឆ្នាំ២០១៩នេះ Koeman គិតថារវាងកំពូលកីឡាករទាំងពីរគ្មាននរណាសមឈ្នះ Ballon d'Or នោះទេ ហើយអ្នកឈ្នះគួរតែជា Van Dijk របស់ Liverpool៕

ដកស្រង់ពី៖ Sabay