Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កីឡាករ​ម្នាក់​នេះ​ដែលគ្រូ​ប៉ាគីស្ថានសរសើរធ្វើបានល្អបំផុត

  • Print

គ្រូបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានសរសើរខ្លាំងចំពោះអ្នកចាំទីកម្ពុជា កែវ សុខសិលា ដែលធ្វើបានល្អបំផុតជួយឲ្យម្ចាស់ផ្ទះយកឈ្នះក្រុមរបស់លោកនៅជើងទី២នៃយុទ្ធនាករណ៍ជម្រុះFIFA World Cup 2022 និង Asian Cup 2023 ជើងទី១ ជុំទី១ប្រចាំតំបន់អាស៊ី។

នៅក្នុងសន្និសីទកាសែតក្រោយការប្រកួត លោក Jose Antonio Nogueira បាននិយាយថា នេះជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍សម្រាប់ក្រុមទាំងពីរ។ ម្ចាស់ផ្ទះកម្ពុជាពិតជាធ្វើបានល្អ គឺមិនមែនតែការគ្រប់គ្រងបាល់ទេ ប៉ុន្តែគឺបង្កការគ្រោះថ្នាក់ខ្លាំង។

អ្នកចាំទីកម្ពុជាពិតជាធ្វើបានល្អណាស់។ រូបគេបានសង្គ្រោះបាល់ដ៏អស្ចារ្យនៅក្នុងប្រអប់មុខទី។ លោកបន្ថែមថា គ្រូកម្ពុជាបានសិក្សាស្វែងយល់ពីស្ថានភាពកីឡាកររបស់ខ្លួននៅលើទីលាន ហើយផ្លាស់ប្តូរកីឡាករចូល២នាក់ដំបូងដែលធ្វើឲ្យមានសកម្មភាពកាន់តែល្អ និងបង្កើតឲ្យមានគ្រាប់បាល់ ខណៈខ្សែការពាររបស់លោកខ្វះចន្លោះកាន់តែច្រើន។

ចំពោះជើងទី២ នៅថ្ងៃទី១១ ខែមិថុនាខាងមុខ នៅប្រទេសកាតារ លោកនឹងកែកំហុសឆ្គងរបស់ក្រុមហើយព្យាយាមវាយបកវិញតាមដែលអាចធ្វើទៅបាន៕

ដកស្រង់ពី៖ Sabay