Social Network

Ronaldo លើក​​ពាន​ធំ​ទី​ពីរ​ជាមួយ​ជម្រើស​ជាតិ​ ក្រោយ​ព័រទុយហ្គាល់​ឈ្នះ​ហូឡង់​

ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានលើកពានធំទីពីរក្នុងរយៈពេល៣ឆ្នាំ ក្រោយយកឈ្នះហូឡង់ដើម្បីគ្រងជើងឯក Nations League។

ក្រុមរបស់លោក Fernando Santos គឺជាជើងឯកទ្វីបអឺរ៉ុបកាលពីឆ្នាំ២០១៦ ហើយយប់មិញពួកគេបានក្លាយជាជើងឯកពានរង្វាន់ថ្មីមួយទៀតទើបបង្កើតក្រោយយកឈ្នះក្រុមពណ៌ទឹកក្រូចហូឡង់ ដោយលទ្ធផល ១-០ នៅវគ្គផ្ដាច់ព្រ័ត្រដែលព័រទុយហ្គាល់ផ្ទាល់ជាម្ចាស់ផ្ទះ។

ជ័យជម្នះរបស់ព័រទុយហ្គាល់ដែលមាន Cristiano Ronaldo ជាប្រធានក្រុមបានមកពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ខ្សែបម្រើ Goncalo Guedes មកពីក្រុម Valencia៕

ដកស្រង់ពី៖ Sabay