Social Network

ឈ្នះ​ប៉ាគីស្ថាន ​កម្ពុជា​ឡើង FIFA Ranking ​៣​លេខ​ឯ​ណោះ​

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានពិន្ទុដើម្បីឡើង FIFA Ranking ច្រើនមែនទែន ក្រោយពីពួកគេយកឈ្នះលើក្រុមប៉ាគីស្ថានជើងទី១ ក្នុងលទ្ធផល ២-០ វគ្គជម្រុះ World Cup 2022 ។

បើតាមប្រភពពី FootyRanking បញ្ជាក់ថាកម្ពុជា ទទួលបាន១០,៦ពិន្ទុបន្ថែមសម្រាប់ការយកឈ្នះលើប៉ាគីស្ថានបាន ២-០ នេះ។ ទទួលបានពិន្ទុបន្ថែមច្រើនយ៉ាងនេះហើយ ទើបបានជាគេអាចព្យាករណ៍ថាកម្ពុជានឹងឡើង Ranking ដល់១៧០ហើយ ពោលគឺឡើងដល់៣លេខឯណោះ។

ដោយឡែកនៅតំបន់អាស៊ាន ប្រទេសជិតខាងកម្ពុជា គឺឡាវ ដែលចាញ់ក្រុមបង់ក្លាដែស ១-០ នោះ ធ្លាក់ Ranking ខ្លាំងមែនទែន។ ដោយតាមការទាយទុកមុន ឡាវ នឹងធ្លាក់ដល់១៨៨ឯណោះ៕

ដកស្រង់ពី៖ Sabay