Social Network

​នៅ​ឧដុង្គ ​ជិត​មាន​កីឡដ្ឋាន​ស្តង់ដារ​តម្លៃ​១០​លាន​ដុល្លារ​​ហើយ​

កូរ៉េខាងត្បូង កំពុងពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្តរជាតិមួយនៅលើទឹកដីឧដុង្គ ទំហំ៣០ហិកតា ដែលចំណាយប្រាក់ប្រមាណ១០លានដុល្លារអាមេរិក។

បើតាមលោក ខូវ ឆាយ បានបញ្ជាក់ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងកាលពីម្សិលមិញនេះ។ អគ្គលេខាធិការក្រុមក្រសួងការពារជាតិខាងលើបានបញ្ជាក់ថាក្នុងដំណើរនេះ មានរយៈពេល៦ថ្ងៃ ហើយក្រុមរបស់លោកក៏បានប្រកួតមិត្តភាព៦ប្រកួតផងដែរ។

ក្នុងនោះ លោកបានទទួលបទពិសោធយ៉ាងច្រើន និងចងសម្ព័ន្ធភាពជាមួយអភិបាលក្រុងដល់ទៅ៣ឯណោះនៅកូរ៉េ។ អ្វីដែលកាន់តែពិសេសទៀតនោះ លោកបានបញ្ជាក់ថាសមិទ្ធផលធំមួយគឺខាងភាគីកូរ៉េពិចារណាលើការសហវិនិយោគបង្កើតកីឡដ្ឋានបាល់ទាត់ស្ដង់ដារអន្តរជាតិមួយហើយនៅទឹកដីឧដុង្គ លើផ្ទៃដី៣០ហិកតា ដោយគ្រោងចំណាយប្រាក់អស់១០លានដុល្លារ៕

ដកស្រង់ពី៖ Sabay