Social Network

អបអរ ​សម្ដេច​តេជោ ​លើក​ទឹក​ចិត្ត​ក្រុម​ជម្រើស​ជាតិ ៣៧ ០០០​ដុល្លារ​

សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ប្រាក់លើកទឹកចិត្តក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាចំនួន ៣៧០០០ដុល្លារសហរដ្ឋអាមេរិក ក្រោយពីពួកគេធ្វើបានល្អនៅវគ្គជម្រុះបឋម FIFA World Cup 2022 ។

ក្រុមបាល់ទាត់កម្ពុជា បានយកឈ្នះក្រុមប៉ាគីស្ថាន ២-០ នៅជើងទី១ និងឈ្នះ ២-១ ទៀតនៅជើងទី២ ដើម្បីកក់កៅអីវគ្គបន្ដក្នុងព្រឹត្តិការណ៍ជម្រុះពានរង្វាន់ FIFA World Cup 2022 ។ ការធ្វើបានល្អនេះដែរ សម្ដេចក៏មានជាការលើកទឹកចិត្តផងដែរ។ បើតាមប្រភពច្បាស់ការបញ្ជាក់ថា សម្ដេចនឹងលើកទឹកចិត្តកីឡាករកម្ពុជា ៣៧០០០ដុល្លារ។