Social Network

​អែម​ណាស់! ​ផ្ទះ​សំណាក់​នេះ ​Free ​បន្ទប់​ អាហារ២​ពេល សម្រាប់​អ្នក​គាំទ្រ Tiger ​នៅ​ខេត្ត​​ឆ្ងាយ​ចង់​ទៅ​មើល​នៅ​សៀមរាប

ផ្ទះសំណាក់យីយោ ប៊ុនថា៣ បានប្រកាសផ្ដល់បន្ទប់ស្នាក់នៅ៣បន្ទប់ម៉ាស៊ីន គ្រែ២ និងមានអាហារ២ពេល ព្រឹក និងថ្ងៃត្រង់ទៀត សម្រាប់អ្នកគាំទ្រ Angkor Tiger នៅតាមបណ្ដាខេត្តដែលចង់ទៅមើលការប្រកួតនៅចុងសប្ដាហ៍នេះ។

លីគកំពូលកម្ពុជាបានត្រលប់មកវិញហើយនៅចុងសប្ដាហ៍នេះ។ ដោយក្រុម Angkor Tiger នឹងត្រូវស្វាគមន៍ក្រុមភ្ញៀវគីរីវង្សសុខសែនជ័យ ថ្ងៃអាទិត្យវេលាម៉ោង៣:៣០នាទីរសៀល ក្នុងកីឡដ្ឋានស្វាយធំ។ បណ្ដាអ្នកគាំទ្រនៅសៀមរាបរបស់ Tiger នៅតែរក្សាចិត្តដើម្បីបំបែកកំណត់ត្រាឱ្យបាន៥ពាន់នាក់ដដែល សម្រាប់ប្រកួតនេះ។

ដោយឡែកបើតាមលោក ផុន សុភា អ្នកគាំទ្រ Angkor Tiger និងជាអនុប្រធានក្រុម Tiger Army បានបញ្ជាក់ថាផ្ទះសំណាក់យីយោ ប៊ុនថា៣ នឹងការរៀបចំយ៉ាងពិសេសសម្រាប់អ្នកគាំទ្រមកពីតាមបណ្ដាខេត្តផងដែរ។ ក្នុងនោះ ផ្ទះសំណាក់នេះ នឹងផ្ដល់បន្ទប់ស្នាក់នៅ៣ ដោយមិនយកលុយ ហើយថែមទាំងមានអាហារពេលព្រឹក ថ្ងៃ និងសំបុត្រចូលមើលការប្រកួតថែមទៀត៕

ដកស្រង់ពី៖ Sabay