Social Network

Inter ជិត​ទិញ​បាន Lukaku ហើយ នៅ​ឡើយ​ចាំ​ត​ថ្លៃ​តម្លៃ​ទិញ​ជាមួយ​ Man Utd

Romelu Lukaku ខ្សែប្រយុទ្ធរបស់ Manchester United បានយល់ព្រមលក្ខខ័ណ្ឌផ្ទាល់ខ្លួនជាមួយក្លឹបនៅអ៊ីតាលី Inter Milan ហើយ។

កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះគឺជាគោលដៅធំរបស់លោក Antonio Conte ដែលជាអ្នកចាត់ការថ្មីរបស់ Inter ដើម្បីនាំគេចេញពី Old Trafford មកកាន់ San Siro ក្នុងរដូវក្ដៅនេះ។ ផ្អែកតាមសារព័ត៌មានអ៊ីតាលី ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំបានយល់ព្រមលក្ខខ័ណ្ឌអស់ហើយ ដែលអាចទទួលបាន៦,៦លានផោន ជាមួយប្រាក់លើកទឹកចិត្តផ្សេងៗដល់ឆ្នាំ២០២៤។

ការចរចារវាងក្លឹបទាំងពីរកំពុងបន្តស៊ីជម្រៅ ដោយខាង United ចង់បានតម្លៃខ្លួនយ៉ាងតិច៦២លានផោន។ Lukaku ពិតជាមានបំណងចង់ចាកចេញពីបិសាចក្រហម ក្រោយតំណែងប្រយុទ្ធរបស់គេត្រូវបាត់បង់ដោយសារ Marcus Rashford ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Ole Gunnar Solskjaer។

“ខ្ញុំតែងតែជាអ្នកគាំទ្រខ្លាំងក្លានៃលីករបស់អ៊ីតាលិ។ ខ្ញុំមានលីគ២ ដែលខ្ញុំតែងតែស្រមៃចង់លេង នោះគឺលីគរបស់អង់គ្លេសនិង Serie A។ Serie A គឺជាលីគដែលខ្ញុំចូលចិត្ត។ ខ្ញុំស្រឡាញ់អ៊ីតាលី។ ជាមួយនឹងការផ្ទេររបស់ Cristiano Ronaldo ខ្ញុំគិតថា លីគរបស់អ៊ីតាលីពេលនេះត្រលប់មកវិញហើយ”។ សម្ដី Lukaku៕

ដកស្រង់ពី៖ Sabay