Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាណិត​ ពុទ្ធ​ ឆាយរិទ្ធី​ ដែរ​យប់​មិញ​ ខំ​វ៉ៃ​អស់​តម្រិះ​ហើយ​ប៉ុន្តែ​នៅតែ​មិន​អាចទៅរួច​

  • Print

អ្នកប្រដាល់មកពីខេត្តកណ្ដាល ពុទ្ធ ឆាយរិទ្ធី អស់ឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយយប់មិញនេះ នៃកម្មវិធីពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់ ៦៧គីឡូក្រាម បន្ទាប់ពីចាញ់ពិន្ទុកីឡាករឆ្លងដែនមកពីថៃ ឃ្លាខុន សឺត។

កីឡាករកម្ពុជាខាងលើនេះពិតជាខំប្រឹងណាស់យប់មិញ តាំងតែពីទឹកទី១រូបគេ ព្យាយាមចូលវ៉ៃរកពិន្ទុ ឬចង់ផ្ដួលថៃ ប៉ុន្តែការចូលទៅនោះគឺត្រូវរន្ទះជើងក៏ដូចជាកណ្ដាប់ដៃជាហូរហែ។ យ៉ាងណាក៏ដោយការខំប្រឹងរបស់ ពុទ្ធ ឆាយរិទ្ធី មិនអាចឈ្នះបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រនោះឡើយ សរុបទៅចាញ់ថៃដោយពិន្ទុ។

ខាងក្រោមនេះរូបភាពនៃការប្រកួតយប់មិញរវាង ពុទ្ធ ឆាយរិទ្ធី និង ឃ្លាខុន សឺត។ វគ្គផ្ដាច់ព្រ័ត្រខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៧គីឡូក្រាម ឃ្លាខុន សឺត ប៉ះ ក្រៀងក្រៃ លេខ១-២ ខណៈ ពុទ្ធ ឆាយរិទ្ធី ប៉ះ ឡៅ ចន្រ្ទា លេខ៣-៤ ៕