Social Network

ដឹង​ទេ​ Juventus ត្រូវ​បង់​ប៉ុន្មាន​ឲ្យ​ Chelsea ដើម្បី​យក​បាន​លោក Sarri ទៅ​ដឹក​នាំ?

Chelsea បានបញ្ជាក់ជាផ្លូវការចែកផ្លូវជាមួយ Maurizio Sarri ហើយ ដោយលោកត្រូវទៅដឹកនាំក្លឹប Juventusវិញ។ម្ចាស់ជើងឯក Serie A រដូវកាលមុនបានប្រកាស Sarri វ័យ៦០ឆ្នាំបានចុះកុងត្រារយៈពេល៣ឆ្នាំដើម្បីដឹកនាំក្រុមជំនួសលោក Max Allegri ដែលបានចាកចេញ។

Sarri បានចំណាយពេល១១ខែចូលដឹកនាំនៅកីឡដ្ឋាន Stamford Bridge ជួយតោខៀវឈ្នះពាន Europa League បានឡើងទៅលេងវគ្គចែកពូល Champions League ក្រោយបានលេខ៣នៅ Premier League។ប៉ុន្តែអតីតអ្នកចាត់ការរបស់ Napoli បានប្រាប់ក្លឹប លោកចង់ចេញ ក្រោយឈ្នះ Arsenal លើកពាន Europa League។

ជាមួយគ្នានេះ Chelsea ក៏បញ្ជក់ពីលើទៀតថា Sarri ចង់ចំណាយពេលឲ្យបានច្រើនជាមួយឪពុកម្ដាយចាស់របស់លោកនៅឯស្រុកកំណើតប្រទេសអ៊ីតាលី។Chelsea ក៏បានសម្រេចចែកផ្លូវជាមួយលោក Sarri ក្រោយពួកគេយល់ព្រមទទួលប្រាក់សំណងពីក្លឹប Juventus ៧លានផោន៕