Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទៅ​លេង​នៅ​អាមេរិក​ Nani ហាត់​គ្មាន​ឈប់​រហូត​មើល​សឹង​មិន​ស្គាល់​

  • Print

Luis Nani ដែលប្រិយមិត្ត Manchester United ស៊េរីចាស់ស្គាល់ថាជា Cristiano Ronaldo ទីពីរនោះពេលនេះបានរសាត់អណ្ដែតទៅលេងដល់ទឹកដីអាមេរិក។

កីឡាករសញ្ជាតិព័រទុយហ្គាល់លេចធ្លោខ្លាំងក្នុងអាជីពកាលលេងនៅ Old Trafford រដូវកាលដំបូងរបស់ខ្លួន ដោយរកបាន១៩គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុត (Assist) បាន២១ដង ប្រហាក់ប្រហែលនឹង Ronaldo កាលជំនាន់នោះ។ យ៉ាងណារបួសបានធ្វើឲ្យ Nani បាត់បង់ឱកាសបន្តិចម្តងៗ។

ខ្សែបម្រើឈានដល់វ័យ៣២ឆ្នាំបានផ្លាស់ទៅលេងនៅ Valencia, Fenerbahce, Lazio, Sporting Lisbon និងចុងក្រោយ Orlando City នៃក្របខ័ណ្ឌអាមេរិក។ ទោះមិនបានលេងនៅក្លឹបធំៗ តែអាជីព Nani ក៏មិនអន់ពេកដែរ ពោលគឺរូបគេធ្លាប់ឈ្នះ Premier League, Champions League និង Euro ជាមួយព័រទុយហ្គាល់។

នៅទឹកដីអាមេរិក Nani បានចំណាយពេលភាគច្រើននៅកន្លែង GYM ធ្វើឲ្យកាយសម្បទារបស់គេរឹងមាំជាងមុន និងមានសាច់ដុំធំៗ ខុសគ្នាឆ្ងាយបើធៀបនឹងជំនាន់កាលលេងនៅ Manchester United៕

ដកស្រង់ពី៖ Sabay