Social Network

មិនធម្មតា Leicester យក​បាន​មិត្ត​រួម​ជាតិ​របស់ Hazard ក្នុង​តម្លៃ​កំណត់ត្រា​ក្លឹប

Leicester City បានចុះកុងត្រាទិញផ្ដាច់យកកីឡាករសញ្ជាតិបែលហ្ស៊ិក Youri Tielemans ពីក្លឹប Monaco កុងត្រារយៈពេល៤ឆ្នាំ ក្នុងតម្លៃកំណត់ត្រាថ្លៃបំផុតរបស់ក្លឹប៤០លានផោន។

Tielemans វ័យ២២ឆ្នាំរកបាន៣គ្រាប់និងបញ្ជូនឲ្យមិត្តក្រុមទាត់ចូល៤គ្រាប់ ក្នុងការបង្ហាញខ្លួន១៣ប្រកួតនៅ Premier League កាលមុនក្នុងនាមជាកីឡាករខ្ចីជើងរបស់ Leicester កាលពីរដូវ។ គេគឺជាកីឡាករទី៣ដែល Leicester នាំចូលក្នុងរដូវក្ដៅនេះ បន្ទាប់ពីយកបាន Ayoze Perez ពី Newcastle និង James Justin ពី Luton។

“ខ្ញុំពិតជាមិនអាចរងចាំក្នុងការចាប់ផ្ដើមម្ដងទៀតជាមួយក្លឹបនេះ។ ខ្ញុំជឿជាក់ថា ពួកយើងមានទេពកោសល្យក្នុងជួរកីឡាកររបស់ពួកយើងដើម្បីឈានទៅសម្រេចរបស់ដែលពិសេស"។ សម្ដី Tielemans៕

ដកស្រង់ពី៖ Sabay