Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ចេញព័ត៌មានផ្លូវការចុងក្រោយ អំពីអនាគតរបស់ Pogba នៅ Man Utd

  • Print

អ្នកចាត់ការក្លឹប Manchester United លោក Ole Gunnar Solskjaer បាននិយាយប្រាប់សន្និសីទសារព័ត៌មានថា ក្លឹបរបស់លោកមិនទាន់ទទួលបានសំណើណាមួយទាក់ទងនឹងខ្សែបម្រើបារាំង Paul Pogba ឬ កីឡាករដទៃទៀតឡើយ។

លោកបាននិយាយថា៖ " ពេលដែលអ្នកនៅក្លឹប Man Utd អ្នកនឹងរំពឹងថា ពាក្យចចាមអារ៉ាមនឹងលេចឡើង នៅក្នុងរដូវក្ដៅ។ ប្រាកដណាស់! ខ្ញុំស្និទ្ធជាមួយ Paul និយាយជាមួយ Paul ហើយក៏បាននិយាយជាមួយ Lukaku, Rashford, Lingard និយាយជាមួយកីឡាករទាំងអស់។

អ្នកត្រូវតែជិតដិតជាមួយពួកគេ " ។លោកបានបន្តថា៖ " អ្វីដែលខ្ញុំដឹងពេលនេះគឺ ពួកយើងមិនទាន់ទទួលសំណើពីក្លឹបណាមួយ ដើម្បីទាក់ទងកីឡាកររបស់យើងទេ។ Paul ឬ កីឡាករផ្សេងៗទៀត សុទ្ធតែមានកុងត្រាវែងៗ " ។

គួរបញ្ជាក់ផងដែរថា Paul Pogba ត្រូវបានពាក្យចចាមអារ៉ាមមួយចំនួនលើកឡើងថា មានក្លឹបធំៗមួយចំនួនទាក់ទងរូបគេ ដែលក្នុងនោះមានដូចជា Real Madrid, Juventus ជាដើម។ ចំណែកឯ Lukaku បាននិយាយខ្លួនឯងថា គេមានចំណាប់អារម្មណ៍នឹងលីគកំពូលអ៊ីតាលី៕