Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដល់​ណា​ហើយ ​រឿង​ម្ចាស់​ក្លឹប Man City ​ចង់​ទិញ​ក្លឹប ​មឿងថង ?

  • Print

ប៉ុន្មានថ្ងៃមកនេះ មានដំណឹងមកថាម្ចាស់ក្លឹប Manchester City មានបំណងចង់ទិញក្លឹប Muang Thong របស់ប្រទេសថៃ ដើម្បីចូលក្រោមសម្ព័ន្ធក្រុមហ៊ុន City Football Group (CFG)។

ឆ្លើយតបនឹងរឿងនេះដែរ ខាងក្លឹប Muang Thong ក៏មិនបដិសេធថាម្ចាស់ក្លឹប Man City ចង់ទិញយកក្លឹបពួកគេដែរ ព្រោះរឿងនេះគឺជាពិត។ តែអ្វីដែលអាចនិយាយបានពេលនេះ គឺក្លឹប Muang Thong មិនមែនសម្រាប់លក់នោះទេ។ SCG [the Siam Cement Group] គ្មានបំណងចង់លក់ក្លឹបបាល់ទាត់នេះឬចែកហ៊ុនទៅខាងក្រុមហ៊ុនដទៃទៀតឡើយ។

ពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទ្រទ្រង់ក្លឹបធំនៅលីគថៃនេះបាន។ បច្ចុប្បន្ននេះក្រុមហ៊ុនCity Football Group (CFG) បានទិញក្លឹបជាច្រើនមកហើយ មានដូចជា Man City , New York City (USA), Melbourne City (Australia), Girona (Spain), Yokohama F Marinos (Japan) និង Sichuan Jiuniu (China) ៕

ដកស្រង់ពី៖ Sabay