Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

De Jong ថា​កុំ​តែ​ Barca ទាក់ទង​មក ​កុំ​អី​រូប​គេ​ទៅ​ Arsenal

  • Print

Frenkie de Jong ធ្លាប់គិតថារូបគេនឹងចូលរួមជាមួយកាំភ្លើងធំ Arsenal មុនពេលក្លាយខ្លួនជាមួយកីឡាកររបស់ FC Barcelona។

កីឡាករអន្តរជាតិហូឡង់ បានបង្ហាញខ្លួនផ្លូវការជាកីឡាករ Barcelona នៅ Nou Camp កាលពីសប្ដាហ៍មុនក្រោយ Ajax និងក្លឹបអ្នកមានបុណ្យឈានដល់កិច្ចព្រមព្រៀងជាមួយគ្នា។ De Jong មានហាងឆេងក្នុងទីផ្សារបាល់ទាត់បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អជាមួយ Ajax ជួយក្លឹបឈ្នះលីគហូឡង់ និងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League។

យ៉ាងណាមុនការផ្ទេរកើតឡើង ខ្សែបម្រើវ័យ២២ឆ្នាំធ្លាប់គិតថាចង់លេងឲ្យ Arsenal ដែលជាក្លឹបខ្លាំងមួយរបស់អង់គ្លេស។ "ខ្ញុំពិតជាធ្លាប់គិតថា Arsenal ជាក្លឹបធំមួយកាលពីអតីតកាល។ ក្នុងចិត្តរបស់ខ្ញុំ ក្រៅពី Ajax បើមិន Arsenal គឺ Barca ដែលខ្ញុំចង់លេងឲ្យ"។ De Jong និយាយដូច្នេះ៕

ដកស្រង់ពី៖ Sabay