Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

វឌ្ឃនាកា៖ ទោះ​មិនមែន​ជា​កីឡាករ​អាជីព តែ​អ្នក​សៀមរាប​លេង​ដោយ​ឆន្ទៈ

  • Print

កីឡាករឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឃនាកា បាននិយាយលើកសរសើរក្រុមអ្នកខេត្តសៀមរាប ក្រោយពីបឹងកេតឈ្នះអ្នកខេត្តនេះក្នុងលទ្ធផល៣-០ កាលពីម្សិលមិញនេះ។

«ពួកគាត់លេងដោយឆន្ទៈ ទោះបីពួកគាត់ មិនមែន ជាកីឡាករអាជីព តែពួកគាត់លេង ពិតជាមានការគិត និងឆន្ទៈតំណាងឲ្យខេត្ត ដោយមិនបោះបង់។» ។ សម្ដី ចាន់ វឌ្ឍនាកា ។ រូបគេ បានបន្ថែមទៀតថា រូបគេក៏ដូចក្រុមទាំងមូល ពិតជាសប្បាយរីករាយ ដោយបានឱកាសបន្តទៅប្រកួតវគ្គ៨ក្រុមបន្តទៀត។

លោក ហៅ សុជាតិ គ្រូបង្វឹករបស់ក្រុម បឹងកេត ក៏បាននិយាយដែរថា៖ «យើងសប្បាយចិត្តដែលទទួលបានជ័យជម្នះ តែយើងមិនសប្បាយចិត្តសម្រាប់លទ្ធផល៣-០ នេះទេ ដោយសារយើងគិតថា យើងនឹងទទួលបានគ្រាប់បាល់ច្រើនជាងនេះ។ បញ្ហានោះគឺពាក់ព័ន្ធនិងកីឡាករយើងមួយចំនួនថ្មី ហើយយុវជនយើងមួយចំនួនក៏មិនសូវបានលេង។

យើងមាន វឌ្ឃនាកា ខ្សែប្រយុទ្ធល្អ តែការបញ្ជូនបាល់ពីតំបន់កណ្ដាលមិនបានល្អ »។រំលឹកដែរថា ៣គ្រាប់របស់ បឹងកេត រកបានក្នុងវគ្គទី១ ដោយកីឡាករ ម៉ុន វ៉ានដា នាទី៥ គ្រាប់ទី២ ដោយ កីឡាករ ជា វេសលី នាទី៧ និងគ្រាប់ទី៣ ដោយ ចាន់ វឌ្ឃនាកា នៅនាទី១៤៕

ដកស្រង់ពី៖ Sabay