Social Network

កុំ​ឲ្យ​ចាញ់ Real! ក្លឹប Barcelona ទិញ​បាន​កីឡាករ​ជប៉ុន​​ល្អ​ម្នាក់​តម្លៃ​២​លាន​អឺរ៉ូ

ក្លឹបជប៉ុន Kashima Antlars បានប្រកាសមុននេះ ខ្សែប្រយុទ្ធ Hiroki ABE ត្រូវផ្លាស់ទៅក្លឹប Barcelona ក្នុងតម្លៃ២លានអឺរ៉ូ ជាមួយកុងត្រារយៈពេល៣ឆ្នាំ។

Hiroki កើតចេញពីយុវជនរបស់ Kashima Antlars ផ្ទាល់តែម្ដង។ លុះដល់ឆ្នាំ២០១៧ គេទទួលបានឱកាសឡើងមកលេងឈុតធំ។ រយៈពេល៣រដូវកាលនៅក្នុងលីគកំពូលរបស់ជប៉ុន J1 League កីឡាករវ័យទើប២០ឆ្នាំរកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៤៦ប្រកួត។

នេះគឺជារឿងគាប់ជួនមួយ ព្រោះកាលពីពេលថ្មីក្រុមប្រជែងក្នុងលីគ Real Madrid ទើបតែទិញបានយុវជនវ័យ១៨ឆ្នាំ Takefusa Kubo ក្នុងតម្លៃ២,២៥លានដុល្លារ៕

ដកស្រង់ពី៖ Sabay