Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លីគ​កម្ពុជា៖ ​ស្វាយ​រៀង​នៅ​ឈរ​កំពូល​តារាង​ដដែល ខណៈ​ភ្នំពេញ​ក្រោន​គួរ​ឱ្យ​ចាប់​អារម្មណ៍​

  • Print

ការប្រកួតលីគកំពូលកម្ពុជាបានបញ្ចប់ការប្រកួតសប្ដាហ៍ទី១៥ហើយ កាលពីល្ងាចមិញនេះ ដោយក្នុងនោះក្រុមខ្លាំងៗទទួលបានលទ្ធផលល្អ ហើយតារាងចំណាត់ថ្នាក់ក៏មិនប្រែប្រួលដែរ។

ក្រុមកំពូលតារាងស្វាយរៀង បានបន្ដកំណត់ត្រាមិនចាញ់របស់ខ្លួន ដោយយកឈ្នះលើក្រុមសូទីឡូអង្គរក្នុងលទ្ធផល ៦-១។ ការធ្វើបានយ៉ាងល្អនេះ គឺរក្សាតំណែងកំពូលតារាងដាច់ពិន្ទុក្រុមលេខ២ ណាហ្គាវើល បាន៥ពិន្ទុដដែល។ សម្រាប់គូដែលគេចាប់អារម្មណ៍ជាងគេនៅសប្ដាហ៍នេះ ក្រុមភ្នំពេញក្រោន ដែលទើបតែរុះរើក្រុម។

ពួកគេលេងបានល្អមែនទែនសម្រាប់ការប្រកួតសប្ដាហ៍ទី១៥ ដោយស៊ីក្រុមយុវជនបាទីបានដល់ទៅ ១២-១ ឯណោះ។ នេះជាការចាញ់ធ្ងន់បំផុតរបស់បាទី ត្បិតអីពួកគេនៅក្មេង ប៉ុន្តែកន្លងមកមិនមានក្រុមណាស៊ីគេបានច្រើនដូច្នេះទេ។ មួយគូទៀតដែលគួរឱ្យចាប់អារម្មណ៍ដែរនោះ គឺក្រុមខេត្តកំពង់ចាម ដែលធ្លាប់តែចាញ់គេទក់សាច់។

ការប្រកួតទល់ក្រុម Angkor Tiger ឃើញថាពួកគេលេងល្អបន្តិចហើយ ពោលគឺអាចទប់ក្រុមខ្លាំងក្នុងដីបានរហូតដល់ចុងម៉ោង ទើបធ្លាយគ្រាប់បាល់ច្រើនគ្រាប់។ ចប់ការប្រកួតនេះ Angkor Tiger ឈ្នះក្នុងលទ្ធផល ៤-០៕

ដកស្រង់ពី៖ Sabay