Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​មក​ដឹង​ប្រវត្តិ​លើក​ពាន​អាហ្វ្រិក​របស់​ អាល់ហ្សេរី​ និង​​សេណេហ្គាល់​

  • Print

ពានជើងឯកទ្វីបអាហ្វ្រិកឬ Africa Cup of Nations បានរកឃើញ២ក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រហើយក្រោយធ្វើការប្រកួតជិត១ខែកន្លងទៅ។

អាល់ហ្សេរី បានយកឈ្នះជើងខ្លាំងនីហ្សេរីយ៉ា ២ទល់នឹង១ ខណៈនីហ្សេរីយ៉ាផ្ដួលទុយនីស៊ី យ៉ាងតានតឹងបំផុតក្នុងលទ្ធផល១-០។ ជ័យជម្នះរបស់អាល់ហ្សេរីបានមកពីការស៊ុតចូលទីខ្លួនឯងរបស់ Troost-Ekong ខ្សែការពារកណ្ដាលនីហ្សេរីយ៉ា និង១គ្រាប់ទៀតជាបាល់ Free Kick របស់ Mahrez ចុងម៉ោងនាទី៩០+៥។

ដោយឡែកសេណេហ្គាល់វិញបានយកឈ្នះ ទុយនីស៊ីដោយសារបាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Dylan Bronn នៅវគ្គ Extra Time នាទី១០០។ បើមើលទៅលើប្រវត្តិកន្លងមកអាល់ហ្សេរីធ្លាប់ឈ្នះជើងឯកអាហ្វ្រិកម្ដងក្នុងឆ្នាំ១៩៩០ក្នុងនាមជាម្ចាស់ផ្ទះ, ធ្លាប់រងជើងឯកម្ដងក្នុងឆ្នាំ១៩៨០, ធ្លាប់បានលេខ៣ចំនួន២ដង និងលេខ៤ចំនួន២ដង។

ចំពោះសេណេហ្គាល់វិញមិនធ្លាប់ឈ្នះពាននោះទេ បានត្រឹមរងជើងឯកម្ដងក្នុងឆ្នាំ២០០២ និងបានលេខ៤ចំនួន៣ដងក្នុងឆ្នាំ១៩៦៥, ១៩៩០ និង២០០៦។ វគ្គផ្ដាច់ព្រ័ត្ររវាង អាល់ហ្សេរី និងសេណេហ្គាល់នឹងធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដា ខាងមុខនៅកីឡដ្ឋាន Cairo International Stadium ស្ថិតក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីប៕

ដកស្រង់ពី៖ Sabay