Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទម្លាយ​មូលហេតុ​ពិត Hazard មិន​ពាក់​អាវ​លេខ​១០​ឬ៧​នៅ Real Madrid

  • Print

ខ្សែបម្រើប្រយុទ្ធ Eden Hazard បានជ្រើសរើសលេខ២៣ សម្រាប់លេងនៅក្លឹប Real Madrid ដោយគេសង្ឃឹមថានឹងដើរតាមគន្លងជោគជ័យរបស់កីឡាករបាល់បោះ Michael Jordan និង LeBron James។

Hazard មិនអាចពាក់អាវលេខ១០បានឡើយ ព្រោះលេខនេះបច្ចុប្បន្នកាន់កាប់ដោយម្ចាស់ពាន Ballon d'Or គឺ Luka Modric។ អាវលេខ២៣នៅក្លឹប Real Madrid ត្រូវបានគេចងចាំពាក់ដោយ David Beckham ហើយ Hazard ក៏សង្ឃឹមអាចដើរតាមជំហានរបស់អតីតជម្រើសជាតិអង់គ្លេសរូបនេះផងដែរ។

វីរបុរសបាល់បោះ Michael Jordan ធ្លាប់ពាក់លេខ២៣ ពេលដែលគេល្បីល្បាញក្នុងក្រុម Chicago Bulls។ ចំពោះ LeBron James ក៏កាន់កាប់លេខនេះ លេងនៅក្រុម Cleveland Cavaliers និង Los Angeles Lakers ដូចគ្នា។ ក្រៅពីបាល់ទាត់ Hazard ក៏ជាអ្នកគាំទ្របាល់បោះមួយរូបផងដែរ។

ពេលដែល Hazard បង្ហាញខ្លួនផ្លូវការជាមួយ Real មានពាក់ចចាមអារ៉ាមថា គេនឹងពាក់អាវលេខ៧ ដែលធ្លាប់គ្រប់គ្រងជាច្រើនឆ្នាំដោយ Cristiano Ronaldo។ យ៉ាងណាមិញ Mariano Diaz ដែលកំពុងពាក់លេខ៧នៅ Madrid បានប្ដេជ្ញាមិនទាន់ចង់ចេញពីក្លឹបពេលនេះទេ ដូច្នេះគេមិនអាចឲ្យលេខសំខាន់នេះទៅនរណាទេ៕

ដកស្រង់ពី៖ Sabay