Social Network

ចំពោះ​បេក្ខភាព​ដែល​បាន​ឡើង​ទៅ​ជុំ​ទី២​នោះ​គឺ​ លន់​ សៀកឡង​ នឹង​ត្រូវ​ប៉ះ​ រ៉ែម​ រាជ​ ហើយ​មាន​តែ​ម្នាក់​គត់​ដែល​បន្ត​ដំណើរ​ទៅ​ជុំ​បន្ទាប់​ទៀត។​ សម្រាប់​វគ្គ​ជម្រុះ​សប្ដាហ៍​ទី២​រដូវ​កាល​ទី៦​នេះ​ធ្វើ​ឡើង​រៀងរាល់​ល្ងាច​ថ្ងៃ​សៅរ៍​នៅ​សង្វៀន​ TV5​ ព្រែកកំពិស​ ខេត

បន្ទាប់ពីបញ្ចប់វគ្គផ្ដាច់ព្រ័ត្ររដូវកាលទី៥ ពានរង្វាន់ TV5 ទម្ងន់៥៤ បានលើកីឡាករ ខេម ចាន់ រួចមក ឥលូវសង្វៀនមួយនេះ បន្តដំណើរចូលរដូវកាលថ្មីរបស់ខ្លួនលើប្រភេទទម្ងន់ ៦០គីឡូក្រាមវិញម្ដង ដែលចាប់ផ្ដើមហើយកាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ២០១៩។

សម្រាប់សប្ដាហ៍ទី១ នៃវគ្គចម្រុះចាញ់ធ្លាក់ទម្ងន់ ៦០គីឡូក្រាមនេះ គឺមាន២គូដូចសព្វដងផងដែរ ពោលពួកគេទាំង៤នាក់នេះនឹងត្រូវប្រកួតយកអ្នកឈ្នះ២នាក់ឡើងទៅជុំទី២បន្តទៀត។ គូពានរង្វាន់ទី១ លន់ សៀកឡេង ប៉ះ នួន រ៉ាថេន។ រីឯគូពានរង្វាន់ទី២ រ៉ែម រាជ ប៉ះ ឡូញ វ៉ាន់ឌី។

បញ្ចប់ការប្រកួតពេញ៣ទឹកទាំងពីរគូនេះ គឺអ្នកហាលអាវ ឬអស់ឱកាសនោះមាន ឡូវ វ៉ាន់ឌី រួមនិង នួន រ៉ាថេន។ចំពោះបេក្ខភាពដែលបានឡើងទៅជុំទី២នោះគឺ លន់ សៀកឡង នឹងត្រូវប៉ះ រ៉ែម រាជ ហើយមានតែម្នាក់គត់ដែលបន្តដំណើរទៅជុំបន្ទាប់ទៀត។

សម្រាប់វគ្គជម្រុះសប្ដាហ៍ទី២រដូវកាលទី៦នេះធ្វើឡើងរៀងរាល់ល្ងាចថ្ងៃសៅរ៍នៅសង្វៀន TV5 ព្រែកកំពិស ខេត្តកណ្ដាល៕