Social Network

លេង​មែនទែន! Neymar ទៅ​ប្រាប់ PSG ផ្ទាល់​ថា​​ គេ​ចង់​ចេញ​ពី​ក្លឹប​

Neymar បានប្រាប់ទៅកាន់ក្លឹប Paris Saint-Germain ថា គេចង់ចាកចេញពីក្លឹបពេលនេះ។ នេះបើតាមការរាយការណ៍របស់ Sky Sports។

តារារបស់ប្រេស៊ីលជួបបញ្ហាជាមួយ PSG ដោយមិនបានទៅចូលរួមហ្វឹកហាត់ជាមួយក្រុមត្រៀមរដូវកាលថ្មីកាលពីសប្ដាហ៍មុន តែដើមសប្ដាហ៍នេះគេបានមកហាត់ធម្មតាវិញ។ យ៉ាងនេះក្ដី Neymar ត្រូវបានគេដឹងថា បានចំណាយពេលនិយាយជាមួយនាយកផ្នែកកីឡារបស់ PSG គឺលោក Leonardo អំពីអនាគតរបស់គេ។

PSG បានព្យាយាមបញ្ចុះបញ្ចូលខ្សែប្រយុទ្ធខាងលើឲ្យផ្លាស់ប្ដូរគំនិតរបស់គេអំពីការចាកចេញ ហើយ Neymar ផ្ទាល់ក៏មិនបានបង្ហើបថាគេចង់ទៅក្លឹបណាដែរ។ Barcelona ជាក្រុមគេគិតថាចង់នាំ Neymar មកវិញ ត្បិតទើបចំណាយ១០៨លានផោនយក Antoine Griezmann។

នាយកផ្នែកកីឡារបស់ PSG គឺលោក Leonardo បាននិយាយកាលពីដើមសប្ដាហ៍នេះថា ពិតជាមានទំនាក់ទំនងដំបូងជាមួយ Barcelona អំពីការផ្ទេរមែន។ ប៉ុន្តែលោកយល់ថា ពួកគេមិនមានលទ្ធភាពទិញ Neymar ទេ៕

ដកស្រង់ពី៖ Sabay