Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា អាចប៉ះជប៉ុន ថៃ វៀតណាម នៅវគ្គទី២ ជម្រុះ World Cup 2022

  • Print

ការប្រកួតវគ្គទី២ ជម្រុះ World Cup 2022 ក្នុងទ្វីបអាស៊ី នឹងចាប់ផ្ដើមនៅល្ងាចនេះហើយ នាប្រទេសម៉ាឡេស៊ី ដោយប្រទេសកម្ពុជានៅ Pot ទី៥។ក្រុមទាំងអស់មាន៤០ក្រុម ហើយបានបែងចែកជា៥ Pot ។

គេនឹងចាប់យកក្រុម១ពី Pot នីមួយៗ ដើម្បីស្វែងរក៨ពូល ១ពូលមាន៥ក្រុម។ ដោយក្រុមនៅ Pot ជាមួយគ្នានឹងមិនជួបគ្នាទេ ឬអាចនិយាយបានថា ក្រុម១ពី Pot ១ នឹងប៉ះក្រុម១ទៀតនៅ Pot ទី២ ទី៣ ទី៤ និងទី៥។

សម្រាប់ក្រុមកម្ពុជា ស្ថិតនៅ Pot ទី៥ ដូច្នេះអាចជួបក្រុមនៅ Pot ២ ៣ ៤ និង៥។បើមើលទៅតាម Pot ទាំង៥នេះ កម្ពុជានឹងអាចប៉ះក្រុមខ្លាំងៗជាច្រើន។ឬអាចនិយាយបានថាកម្ពុជា អាចប៉ះក្រុមជប៉ុន នៅ Pot ១ អាចប៉ះក្រុមវៀតណាមនៅ Pot ២ អាចប៉ះក្រុមថៃ នៅ Pot ៣ និងអាចប៉ះក្រុមម៉ាឡេស៊ីនៅ Pot ៤។

យ៉ាងណាមិញ នេះគ្រាន់តែជាអ្វីដែលលើកស្មានថាអាចទៅរួចប៉ុណ្ណោះ។ការចាប់ផ្ដើមមែនទែន នឹងធ្វើឡើងនៅល្ងាចនេះ។ ដូច្នេះចាំអ៊ុតមើលទាំងអស់គ្នា ថាកម្ពុជា អាចប៉ះក្រុមខាងលើនេះមែនឬយ៉ាងណា?