Social Network

Man Utd ដាក់ Leeds ៤គ្រាប់ ក្នុងប្រកួតកម្ដៅសាច់ដុំ មុនជួបយក្សអ៊ីតាលីនៅសឹង្ហបុរី

ក្លឹប Manchester United បានយកឈ្នះក្លឹបលីគលំដាប់ទី ២ នៃអង់គ្លេស ក្នុងលទ្ធផល ៤-០ កំឡុងពេលប្រកួតមិត្តភាពទេសចរណ៍របស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី។

ខ្សែបម្រើកើតឆ្នាំ២០០១ កីឡាករ Mason Greenwood បានរកគ្រាប់បាល់បើកឆាកនៅនាទីទី ៧ ដែលជាគ្រាប់បាល់ដំបូងរបស់ខ្លួន ក្នុងក្រុមឈុតធំ។ ២០នាទីក្រោយមក ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ក៏បានបន្ថែមមួយគ្រាប់ ដែលធ្វើឲ្យលទ្ធផល ២-០ ត្រឹមតង់ទី១។

លុះចូលតង់ទី ២ ខ្សែការពារ Phil Jones បានដាក់មួយគ្រាប់ទៀត នៅនាទីទី ៥១។ លុះដល់នាទីទី៦៩ ខ្សែប្រយុទ្ធបារាំង Anthony Martial បានស៊ុតបាល់ពិន័យ ១១ម៉ែត្រ ហើយលទ្ធផលរក្សាត្រឹម ៤-០ រហូតដល់ចប់ការប្រកួត។

ប្រកួតបន្តរបស់ក្លឹប Manchester United គឺត្រូវប៉ះនឹងក្លឹបអ៊ីតាលី Inter Milan នៅប្រទេសសិង្ហបុរី ដែលនឹងលេងនៅម៉ោង ៦.៣០ល្ងាច (ម៉ោងនៅកម្ពុជា) ថ្ងៃសៅរ៍ ទី២០ ខែកក្កដានេះ៕