Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សូត្រ ខេវិន ចិត្រ សុភី ដឹកដៃគ្នាឡើងទៅជុំទី២ ទាំងវេទនា

  • Print

ពានរង្វាន់ TV5 រដូវកាលទី៦ ទម្ងន់ ៦០គីឡូក្រាម សប្ដាហ៍ទី២នេះ រកឃើញជើងខ្លាំងពីររូបទៀតហើយបានឡើងទៅជុំទី២ គឺ សូត្រ ខេវិន និង ចិត្រ សុភី បន្ទាប់ពីយកឈ្នះដៃគូកាលពីថ្ងៃសៅរ៍កន្លងទៅនេះ។

ពួកគេទាំងពីរគូខាងលើនេះគឺប្រកួតពេញៗ៣ទឹកដូចគ្នាទម្រាំរកឃើញបេក្ខភាពដែលអាចឡើងទៅជុំទី២នៃពានរង្វាន់ TV5 នេះ។ គូពានរង្វាន់ទី១ សូត្រ ខេវិន ប៉ះ ថន ភឿត អ្នកទាំងពីរនេះវ៉ៃទៅវ៉ៃមកមិនឲ្យដៃគូឈ្នះស្រួលឡើយ។

ខេវិន មានប្រៀបកម្ពស់ និងដៃវែងជាង ដូច្នេះងាយស្រួលបោះជង្គង់ ក៏ដូចជាធាក់ យ៉ាងណាក៏ដោយ ថន ភឿក ព្យាយាមចេញកណ្ដាប់ដៃធ្ងន់ៗផងដែរមិនបណ្ដោយឲ្យដៃគូឈ្នះស្រួលៗទេ។

គូទី២ លីន សុចាន់ទី និង ចិត្រ សុភី គូនេះក៏វ៉ៃប្ដូរគ្នាល្អមើលដែរ ទាំងកម្ពស់ និងកម្រិតវិជ្ជាគុនទាំងពីរនេះនាក់នេះគឺប្រហាក់ប្រហែលគ្នា។ពួកគេ ចេញកណ្ដាប់ដៃសងទៅសងមក ទាត់ទៅទាត់មក ឃើញម្នាក់ៗគាំងម្ដងៗ និងខំប្រឹងតស៊ូរហូតដល់ចប់៣ទឹកជាលទ្ធផល ចិត្រ សុភី ឈ្នះពិន្ទុ។

សម្រាប់ការជម្រុះសប្ដាហ៍ទី២ នៃពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម កាលពីថ្ងៃសុក្រទី២០ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះគឺ សូត្រ ខេវិន ឈ្នះពិន្ទុ ថន ភឿត ខណៈ ចិត្រ សុភី ក៏ឈ្នះពិន្ទុ លីន សុចាន់ទី ដូចគ្នាបានឡើងទៅជុំទី២(១៦នាក់)ផងដែរ៕