កូន អេ ភូថង ម៉ឺន មេឃា អាចយកម៉ូតូ១គ្រឿង និងលុយ ៥០០ដុល្លារបានអត់ថ្ងៃសៅរ៍នេះ?
- Details
- Category: Sport News
ស្ងាត់ៗកម្ពុជាសង្វៀនគុនខ្មែររបស់ CBS ជុំទី១ ឈានដល់វគ្គផ្ដាច់ព្រ័ត្រនាថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះហើយគឺ ម៉ឺន មេឃា កូនប្រុស អេ ភូថង នឹងប៉ះជាមួយអ្នកលេងគុនថៃ ភិត ណាមអេក អ្នកដែលឈ្នះទទួលបានម៉ូតូ Zoomer X ១គ្រឿង និងលុយ ៥០០ដុល្លារ។
បន្ទាប់ពីប្រកួតជម្រុះអស់ជាច្រើនសប្ដាហ៍កន្លងទៅ ដែលមានកីឡាករខ្មែរ ៤រូប និងថៃ ៤រូប ទីបំផុតរកឃើញបេក្ខភាពខ្មែរ១រូប ថៃ១រូប បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រហើយ។ ជើងខ្លាំងគុនខ្មែររូបនេះប្រកួតចុងក្រោយឈ្នះកីឡាករ ណាក់រ៉ុប កាលពីថ្ងៃទី១៣ កក្កដា ២០១៩ ទើបឈានមកដល់វគ្គផ្ដាច់ព្រ័ត្រនេះបាន។
ចំណែកកីឡាករថៃវិញ ភិតណាមអេក នេះវិញគឺប្រកួតចុងក្រោយឈ្នះមិត្តរួមជាតិថៃដូចគ្នា ភិតដាំ កាលពីថ្ងៃទី១៣ កក្កដា ២០១៩ ក្ដោបឱកាសឡើងទៅវគ្គផ្ដាច់ព្រ័ត្រយកលេខ១ ជាមួយអ្នកលេងគុនខ្មែរទើបឡើងកូដ ម៉ឺន មេឃា នេះតែម្ដង។
រំលឹកដែរថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃព្រឹកថ្ងៃសៅរ៍សប្ដាហ៍នេះរវាង ម៉ឺន មេឃា និង ភិតណាមអេក អ្នកដែលឈ្នះនឹងទទួលបានរង្វាន់ម៉ូតូ Zoomer X ១គ្រឿង និងប្រាក់រង្វាន់ ៥០០ដុល្លារ និងឈរជើងចាំប្រកួតផ្ដាច់ព្រ័ត្រជាមួយជើងឯកជុំទី២ ដណ្ដើមខ្សែក្រវាត់ទម្ងន់ ៦០គីឡូក្រាមរបស់សង្វៀន CBS៕