Social Network

ធ្លាយ​រឿង Ronaldo លួច​ផ្ញើ​សារ​ទៅ Dybala ប្រាប់​ឲ្យ​ផ្ទេរ​ទៅ Man Utd

ខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Cristiano Ronaldo បានផ្ញើសារតាមរយៈ WhatsApp ប្រាប់ Paulo Dybala ឲ្យទៅចូលរួមជាមួយ Manchester United ក្នុងរដូវក្ដៅនេះ ប្រសិនជាគេចង់ឈ្នះពាន។

កីឡាករសញ្ជាតិអាហ្សង់ទីនគ្រោងនឹងធ្វើការសម្រេចចិត្តផ្ទេរទៅកាន់ Old Trafford ក្នុងរយៈពេល៤៨ម៉ោងទៀត បន្ទាប់ពី Juventus យល់ព្រមលើលក្ខខណ្ឌដោះដូរជាមួយ United ដោយយក Romelu Lukaku ជាថ្នូរមួយនៃការផ្ទេរ។

ទាក់ទិននឹងរឿងនេះ ក្រោយត្រលប់ទៅកាន់ទីក្រុង Turin កាលពីម្សិលមិញ Ronaldo ក៏បានផ្ដល់ដំបូន្មានឲ្យ Dybala ផ្លាស់ទៅ Man Utd ទៅ។ កីឡាករសញ្ជាតិព័រទុយហ្គាល់បាននិយាយថា United បានជួយគេឲ្យក្លាយជាជើងឯក អំឡុងពេល៦ឆ្នាំស្នាក់នៅ Manchester United ហើយក្លឹបនឹងអាចធ្វើបានដូចគ្នាសម្រាប់ Dybala។

ចំពោះ Lukaku ក៏បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Juventus រួចរាល់ដែល ប៉ុន្តែការផ្ទេររបស់គេទៅកាន់អ៊ីតាលីអាចទៅរួច លុះត្រា Dybala ព្រមទៅ Man Utd ដែរ៕