Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្រុមមាន់គកគិរីវង់សុខសែនជ័យ ធ្វើឲ្យក្រុមជើងឯកណាហ្គាវើល ចុកឈាមជាថ្មី

  • Print

ក្រុមគិរីវង់សុខសែនជ័យ បានយកឈ្នះក្រុមជើងឯកណាហ្គាវើល ២-០ នាសប្ដាហ៍ទី ១៨ នៃលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យម្សិលមិញ។

២គ្រាប់របស់គិរីវង់ រកបានដោយ ដាវ នីម នៅនាទី ៥០ និង Coulibaly Souleymane នៅនាទី ៩០។ជ័យជម្នះនេះ ធ្វើឲ្យក្រុមដែលមានមូលដ្ឋាននៅខេត្តតាកែវ ហក់ឡើងពីលេខ ១០ មកឈរលេខ ៩ ក្នុងតារាង ដោយមាន ២១ពិន្ទុ ក្នុង ១៨ប្រកួត។

ចំណែកណាហ្គាវើល បន្តឈរលេខ ២ ប៉ុន្តែកាន់តែឃ្លាតឆ្ងាយពីក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង (ចាញ់ ៨ពិន្ទុ)។ គួររំលឹកផងដែរថា កាលពីពានរង្វាន់សម្ដេចហ៊ុនសែន ក្រុមគិរីវង់សុខសែនជ័យ បានធ្វើឲ្យណាហ្គាវើល ចុកឈាមម្ដងហើយ ពោលគឺទម្លាក់ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

លទ្ធផលទាំងអស់ ក្នុងសប្ដាហ៍ទី ១៨ មានដូចខាងក្រោម៖ • ណាហ្គាវើល ០-២ គិរីវង់សុខសែនជ័យ • ព្រះខ័នរាជស្វាយរៀង ៧-០ អគ្គិសនីកម្ពុជា • អាស៊ីអឺរ៉ុបយូណាយធីត ៣-៤ ភ្នំពេញក្រោន • សូលទីឡូអង្គរ ០-០ នគរបាលជាតិ • បឹងកេត ៤-៣ ក្រសួងការពារជាតិ • យុវជនបាទី U-18 ០-១ ខេត្តកំពង់ចាម • វិសាខា ២-១ អង្គរថាយហ្គឺរ