Social Network

មូលហេតុ​ពិត Man City ពាក់​អាវ​ប្លែក ក្នុង​ការ​ប្រកួត​ជាមួយ Liverpool យប់មិញ

Manchester City បានគ្រងពាន Community Shield សម្រាប់រដូវកាលថ្មី បន្ទាប់ពីបានយកឈ្នះ Liverpool ដោយបាល់ប៉េណាល់ទី ក្រោយបញ្ចប់៩០នាទីស្មើគ្នា ១-១ នៅកីឡដ្ឋាន Wembley យប់មិញ។

ក្នុងការប្រកួត Man City ជាអ្នកនាំមុខមុន រកគ្រាប់បាល់ដោយ Raheem Sterling នាទី១២។ Liverpool ត្រូវរងចាំដល់នាទី៧៨វគ្គទីពីរទើបតាមស្មើតាមវិញ ដែលជាការទាត់ចូលទីរបស់ខ្សែការពារ Joel Matip។ លទ្ធផល ១-១ បានរក្សាដល់ចប់ការប្រកួត៩០នាទី ដូច្នេះត្រូវទាត់ប៉េណាល់ទីកាត់សេចក្ដី។

ទាត់ម្ខាង៥ជើងដូចគ្នា តែ Man City ធ្វើបានល្អជាងដោយបានយកឈ្នះ ៥-៤។ យ៉ាងណាមិញ ក្នុងការប្រកួតយប់មិញគេសង្កេតឃើញថា City មិនបានពាក់ឈុតរដូវកាលថ្មីឡើយ។ មូលហេតុពិត Man City ពាក់អាវពណ៌ទឹកសមុទ្រសុទ្ធ គ្មានរូប Sponsor ដោយសារតែចង់រំឭកអនុស្សាវរីយ៍នៃការបង្កើតក្រុម Manchester City រយៈពេល១២៥ឆ្នាំ៕

ដកស្រង់ពី៖ Sabay