Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គោល​បំណងធំ ​កីឡដ្ឋាន​គីរី​ដង​រែក ដែល​ចំណាយ​កន្លះ​លាន​ដុល្លារ ​សាងសង់​ឡើង​

  • Print

កីឡដ្ឋានគីរីដងរែកនៅខេត្តសៀមរាប ជិតសាងសង់រួចរាល់១០០%ហើយ ដែលជាទីលានមួយមានភាពស្តង់ដារខ្លាំងមួយកម្ពុជា។

លោក លី សេងហួរ នាយកផ្នែកប្រតិបត្តិការរបស់កីឡដ្ឋានគីរីដងរែកបានបញ្ជាក់ថាដំបូងឡើយលោកបានសាងសង់ទីលាននេះឡើងដើម្បីលេងធម្មតា ប៉ុន្តែបន្ដបន្ទាប់មកក៏គិតថាបើជ្រុលធ្វើហើយ មិចមិនធ្វើឱ្យល្អតែម្ដង ដើម្បីបានជួលខ្លះ។ ដូច្នេះក៏បន្ដធ្វើជាបន្ដបន្ទាប់រហូតដល់កីឡដ្ឋានធំតែម្ដង។

លោក សេងហួរ បានបង្ហើបទៀតថាកីឡដ្ឋាននេះសាងសង់ឡើង អស់ប្រាក់ប្រមាណជាកន្លះលានដុល្លារមួយចប់តែម្ដង។ សម្រាប់សំនួរថាចង់លេងលីគឬអត់? លោក ហួរ បានបញ្ជាក់ទៀតថាក្រុមរបស់លោកមិនទាន់មានបំណងចង់លេងលីគទេ ដោយចង់អភិវឌ្ឍថ្នាលយុវជនសិនហើយអាចលេងពានសម្ដេច។

ប្រសិនបើមានអ្នកជួយជ្រោមជ្រែងគ្រប់គ្រាន់ ទើបលោកអាចចូលលេងលីគបាន។ កីឡដ្ឋានមួយនេះផ្ទុកមនុស្សបានពី៥ទៅ៦ពាន់នាក់ ហើយគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២០ខាងមុខ៕

ដកស្រង់ពី៖ Sabay