Social Network

ក្ដៅ! Arsenal ទិញ​បាន David Luiz ក្នុង​តម្លៃ​ត្រឹម​៨​លាន​ផោន​

Arsenal បានព្រមព្រៀងចុះហត្ថលេខាយក David Luiz ពី Chelesea ក្នុងតម្លៃត្រឹម៨លានផោន ក្នុងកុងត្រារយៈពេល២ឆ្នាំ។

ខ្សែការពារប្រេស៊ីលវ័យ៣២ឆ្នាំរំពឹងថានឹងធ្វើតេស្តសុខភាពនៅថ្ងៃនេះ ដើម្បីស៊ីញ៉េកុងត្រាជាមួយក្លឹបរហស្សនាមថាកាំភ្លើងធំ និងបង្ហាញខ្លួនចំពោះមុខអ្នកសារព័ត៌មាន។ ការមកដល់របស់ Luiz ស្របពេល Arsenal បានវៃចេញ Laurent Koscielny ឲ្យទៅ Bordeaux កាលពីថ្ងៃអង្គារក្នុងតម្លៃ៤,៦លានផោន។

Luiz បានចំណាយពេល៦ឆ្នាំកន្លះជាមួយ Chelsea ដោយធ្លាប់ចាកចេញម្ដងរួចមកហើយកាលពីឆ្នាំ២០១៤ មុនពេលត្រឡប់មកវិញក្នុងឆ្នាំ២០១៧ ហើយពេលនេះគឺជាលើកទីពីរហើយដែលគេចែកផ្លូវជាមួយក្រុមតោខៀវ៕

ដកស្រង់ពី៖ Sabay