Social Network

ស្ថិតិ​គ្មាន​នរណា​ញាក់​ដាច់​ របស់​ Van Dijk នៅ​តែ​បន្ត​ ក្រោយ​ FA ចេញ​មុខ​មក​ស្រាយ​

ស្ថិតិ៦៥ប្រកួតគ្មាននរណាញាក់ដាច់ Virgil van Dijk នៅតែមានសុពលភាពនៅឡើយ ក្រោយសហព័ន្ធបាល់ទាត់អង់គ្លេសហៅកាត់ FA ចេញមុខបកស្រាយ។

ការបកស្រាយនេះបន្ទាប់ពីព័ត៌មានជាច្រើនបានផ្សាយថា Gabriel Jesus បានញាក់ដាច់ Van Dijk ក្នុងការប្រកួត ពាន Community Shield កាលពីពេលកន្លងទៅធ្វើឲ្យកំណត់ត្រារបស់ Van Dijk តាំងពីខែមិនា ឆ្នាំ២០១៨ត្រូវបានបញ្ចប់។ យ៉ាងណា FA ចេញមកច្រានចោលការផ្សាយខាងលើ។

អ្នកនាំពាក្យ FA អះអាងថា Community Shield មិនត្រូវបានរាប់បញ្ចូលថាជាពានផ្លូវការនោះទេ គឺវាគ្រាន់តែពានសប្បុរសធម៌មួយប្រកួតបើករដូវកាលប៉ុណ្ណោះ។ ស្ថិតិនានាកើតឡើងនៅ Community Shield គឺមិនប៉ះពាល់ដល់ពានផ្លូវការឡើយដូចជា កាតលឿង, កាតក្រហម, គ្រាប់បញ្ចូលទី, បញ្ជូនបាល់ ឬករណីញាក់ដាច់ Van Dijk នេះជាដើម...៕