Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ឈិត សេរីវណ្ណថង រំពឹងថាខ្លួនសម្រេចក្ដីស្រមៃ ពេលប្រឡងបាក់ឌុបឆ្នាំនេះ

  • Print

ជើងខ្លាំងវ័យក្មេងមកពីបាត់ដំបង ឈិត សេរីវណ្ណថង សង្ឃឹមថាប្រឡងបាក់ឌុបឆ្នាំ២០១៩ជាប់ ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនដែលចង់សិក្សាផ្នែកច្បាប់នៅសកលវិទ្យាល័យតទៅមុខទៀត។

ឈិត សេរីវណ្ណថង បានឲ្យដឹងថា រូបគេនឹងចូលរួមប្រឡងបាក់ឌុបឆ្នាំនេះជាថ្មីទៀត ប៉ុន្តែមិនទាន់បានដឹងថាត្រូវប្រឡងនៅមណ្ឌលណា នៅឡើយទាល់តែជិតដល់តែម្ដងទើបដឹង។ សម្រាប់ឆ្នាំនេះ អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះ គឺដាក់ប្រឡងស្វ័យរិនថ្នាក់វិជ្ជាសាស្ត្រសង្គម។

ម្ចាស់ពានរង្វាន់ ISI ខាងលើនេះបន្ថែមទៀតថា ចំពោះការរៀនត្រៀមសម្រាប់ប្រឡងនេះដែរ គឺចំណាយពេលបានប្រហែល៣ខែ ពោលផ្ដោតខ្លាំងលើមុខដូចជា គណិតវិទ្យា ខ្មែរ និងប្រវត្តិវិទ្យា។

ចំពោះការប្រឡងលើកនេះ គឺសង្ឃឹមច្រើន ព្រោះមានពេលគ្រប់គ្រាន់ក្នុងការសិក្សា វាខុសពីឆ្នាំមុនរវល់ជាប់ប្រកួតជាហូរហែ។ វណ្ណថង មិនត្រឹមរៀនខ្លួនឯងទេ គឺបានជួលគេមកបង្រៀនដល់ផ្ទះ និងឆ្លៀតរៀនគួរឯកជននៅខាងក្រៅថែមទៀតផង។

រំលឹកដែរថា កីឡាករ ឈិត សេរីវណ្ណថង ជាអ្នកប្រដាល់មកពីខេត្តបាត់ដំបង។ ចំពោះសម័យប្រឡងបាក់ឌុបឆ្នាំ២០១៩នេះ គឺនឹងចាប់ផ្ដើមឡើងពីថ្ងៃទី១៩ ដល់ទី២០ ខែសីហា៕