Social Network

ផ្អើល! Hazard ធ្វើបានគ្រាប់ទីមួយឲ្យ Real ទាត់កោងចូលលឿនដូចកាំជ្រួច

ទីបំផុតខ្សែបម្រើប្រយុទ្ធ Eden Hazard រកបានគ្រាប់ដំបូងឲ្យ Real Madrid ហើយ បន្ទាប់ពីផ្ទេរក្នុងតម្លៃ១៥០លានផោនពីក្លឹបតោខៀវ Chelsea។

Real Madrid បានប្រកួតមិត្តភាពកាលពីយប់មិញយកឈ្នះក្រុមមកពីអូទ្រីស Red Bull Salzburg លទ្ធផល ១-០។ មួយគ្រាប់របស់ក្រុមយក្សប្រទេសអេស្ប៉ាញធ្វើបានឲ្យ Hazard តែម្ដងនាទីទី១៩ ដែលជាគ្រាប់ដំបូងរបស់គេ ចាប់តាំងពីផ្ទេរមក។

មួយគ្រាប់នេះកីឡាករសញ្ជាតិបែលហ្ស៊ិកធ្វើបានល្អមែនទែន អូសញាក់ពីស្លាប់ឆ្វេងចូលក្នុង រួចទាត់កោងលឿនដូចកាំជ្រួចបញ្ចូលទីយ៉ាងអស្ចារ្យ។ យ៉ាងណាមិញដោយសារនេះជាការប្រកួតមិត្តភាព គ្រាប់បាល់នេះមិនទាន់រាប់ជាគ្រាប់ផ្លូវការរបស់ Hazard ឲ្យ Madrid នៅឡើយទេ៕