Social Network

ល្ងាចនេះ ដល់ពេលកុមារពេជ្រ សៀង ចន្ធា ធ្វើឱ្យម៉ាឡេស៊ីភ្លឺភ្នែកហើយ

ក្រុមជម្រើសជាតិ U18 កម្ពុជា នឹងត្រូវប្រកួតជាមួយក្រុម U18 ម៉ាឡេស៊ី នៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី១១នេះ ក្នុងពានរង្វាន់ AFF U18 Championship នៅប្រទេសវៀតណាម។

ក្រុមកម្ពុជាកំពុងធ្វើបានយ៉ាងល្អ ដោយទើបតែឈ្នះក្រុមខ្លាំងថៃ ក្នុងលទ្ធផលគួរឱ្យភ្ញាក់ផ្អើលពេញប្រទេស ៤-៣ នៅមុននេះ។ ដូច្នេះសម្រាប់ការប្រកួតនេះវិញ ក៏រឹតតែជក់ចិត្តថែមទៀតសម្រាប់អ្នកគាំទ្រ ព្រោះបើកម្ពុជាឈ្នះនឹងមានឱកាសឡើងទៅលេខ២ក្នុងតារាងហើយ។

តែសម្រាប់ក្រុមម៉ាឡេស៊ីវិញ គ្រូបង្វឹករបស់ពួកគេមិនបានចាត់ទុកកម្ពុជាជាដៃគូស្វិតស្វាញអ្វីឡើយ។ មុនការព្រឹត្តិការណ៍នេះចូលមកដល់ ពួកគេបានយល់ថាក្នុងពូល B នេះមានតែថៃ វៀតណាម និងអូស្ត្រាលីទេ ទើបជាដៃគូប្រកួតប្រជែងខ្លាំង។

ហេតុដូចនេះ មានតែចាំមើលទាំងអស់គ្នាថា គ្រាប់ពេជ្រ កំពុងច្នៃកម្ពុជា សៀង ចន្ធា អាចធ្វើឱ្យគ្រូម៉ាឡេស៊ីភ្លឺភ្នែកបានឬអត់?