Social Network

Lampard តប​បក​ទៅ Mourinho ​ឈឺៗ ក្រោយ​រិះគន់ Chelsea ពេក

អ្នកចាត់ការ Frank Lampard បានឆ្លើយតបទៅកាន់លោក Jose Mourinho វិញ បន្ទាបពីលោកបានរិះគន់ចំពោះប្រព័ន្ធលេងរបស់ Chelsea ចាញ់ Manchester United ៤-០។

Mourinho ដែលបានត្រលប់មកកាន់ Old Trafford វិញ ជាអ្នកវិភាគម្នាក់របស់ Sky Sport បានរិះគន់ចំពោះការជ្រើសរើសកីឡាករខុសរបស់ Lampard ក្នុងការប្រកួតចាញ់ Man Utd។ អ្នកចាត់ការរហស្សនាម “The Specail One” ក៏បានបន្ទោសក្លឹបចាស់ខ្លួនថា នៅទន់ជ្រាយខ្លាំងនិងមិនសូវស្វាហាប់។

ការប្រកួតយប់មិញ Chelsea បានអវត្តមានកីឡាករ Ruben Loftus-Cheek, Callum Hudson-Odoi, និង Willian ដោយសាររបួស ខណៈ N'Golo Knate ជាកីឡាករបម្រុង។ ប៉ុន្តែ Jose បានចង្អុលរិះគន់ ការជ្រើសរើសកីឡាករទាំង៣រូបដែលគ្មានបទពិសោធន៍ឲ្យលេងដូចជា Mason Mount, Andreas Christiansen និង Tammy Abraham។ទាក់ទិនរឿងនេះ Lampard បានឆ្លើយតបនឹងការរិះគន់ខាងលើថា៖ "ខ្ញុំមិនមានអ្វីត្រូវបារម្ភខ្លាំងអំពីនរណាម្នាក់និយាយអ្វីទេ ជាពិសេសអ្នកវិភាគ ប៉ុន្តែអ្វីដែលច្បាស់គឺក្រុមកីឡាករយប់មិញ គឺជាក្រុមកីឡាករដែលយើងមាន ហើយខ្ញុំជឿជាក់លើប្រព័ន្ធនេះ។

ខ្ញុំមិនអាចទាញកីឡាករចេញពីពេទ្យឲ្យមកលេងបានទេ ទោះពួកគេមានបទពិសោធន៍ឬគ្មានក៏ដោយ។ កីឡាករដែលពួកយើងលេងយប់មិញ និងនៅបម្រុង គឺជាកីឡាករដែលពួកយើងមាន។ ពួកយើងអវត្តមានកីឡាករសំខាន់ៗជាច្រើន"៕

ដកស្រង់ពី៖ Sabay