Zidane និយាយ១មាត់នេះ ធ្វើឱ្យអ្នកគាំទ្រ Real សប្បាយចិត្តថាអាចបាន Neymar
- Details
- Category: Sport News
Zidane ថាខ្សែប្រយុទ្ធ Neymar គួរតែផ្លាស់មកលេងនៅ Real Madrid នៅរដូវក្ដៅនេះ ហើយអ្វីគ្រប់យ៉ាងក៏អាចកើតឡើងបានដែរសម្រាប់ការផ្ទេរ។
Neymar ត្រូវតែចាកចេញពីក្រុម PSG ឱ្យបាននៅរដូវក្ដៅនេះ ក្រោយពីក្លឹបមិនដាក់អាវរបស់គេលក់ក្នុងស្ដង់របស់ខ្លួន ហើយអ្នកគាំទ្រវិញក៏មិនចង់ឃើញមុខកីឡាករប្រេស៊ីលនេះប្រកួតលើទីលានទៀតដែរ។ មានក្លឹប២ដែលចង់បានខ្សែប្រយុទ្ធនេះ គឺ Barcelona និង Real Madrid ។
បើតាមការសង្កេតមើល Neymar ចង់ផ្លាស់ទៅលេងនៅ Barcelona ជាង Real Madrid ព្រោះនៅកាតាឡាន់ រូបគេធ្លាប់មានប្រវត្តិល្អនៅទីនោះ។ តែទោះជាយ៉ាងនេះក្ដី Real Madrid ក៏មិនបោះបង់ចោលការចង់បាននេះដែរ។ ក្លឹបនេះកំពុងរកមធ្យោបាយដើម្បីអន្ទង់ចិត្ត Neymar ឱ្យមករួមក្រុម។
ស្របពេលលោក Zidane វិញ ក៏ចង់បានរូបគេមកដែរ។ អ្នកចាត់ការសញ្ជាតិបារាំងបាននិយាយថា៖ “Neymar គឺមិននៅក្នុងក្រុមយើងទេ ប៉ុន្តែរហូតដល់ថ្ងៃទី២ខែក្រោយ អ្វីគ្រប់យ៉ាងក៏អាចកើតឡើងបានដែរ”។
១ឃ្លារបស់អ្នកចាត់ការខាងលើនេះ បានធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្ត ត្បិតអីពួកគេក៏ចង់បានប្រយុទ្ធស្លាបមុតស្រួចម្នាក់ទៀត ដើម្បីមកពង្រឹងតំបន់ខាងលើដែរ។ សមាជិកក្នុងក្រុម Real Madrid ភាគច្រើន ក៏បង្ហាញការពេញចិត្តថាបើបាន Neymar មករួមក្រុម នឹងធ្វើឱ្យអធិរាជស កាន់តែខ្លាំងថែមមួយកម្រិតទៀត៕
ដកស្រង់ពី៖ Sabay