Social Network

Klopp ​ថា​ឈ្នះ​ពាន​១​នេះ ​ល្មម​អាច​ឱ្យ​ក្រុម​ដទៃ ​បើក​ភ្នែក​ស្គាល់ Liverpool ​ច្បាស់​ហើយ​

ក្រុមហង្សក្រហម Liverpool បានលើកពាន UEFA Super Cup ហើយកាលពីយប់មិញនេះ ក្រោយពីយកឈ្នះលើក្រុម Chelsea ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥-៤ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងលេង។

ជ័យជម្នះយ៉ាងធំធេងនេះ បានធ្វើឱ្យលោក Klopp សប្បាយចិត្តរកពាក្យអ្វីនិយាយមិនឃើញនោះទេ។ ជាមួយគ្នានេះ អ្នកចាត់ការពូកែលេងទឹកមុខ ក៏ចង់ឱ្យក្រុមដទៃទៀតឃើញពីស្នាដៃរបស់ហង្សក្រហមដែលសម្រេចបាននេះដែរ។ ពួកគេគួរតែបើកភ្នែកមើល Liverpool ហើយលោក Klopp ចង់ឱ្យក្រុមដែលប៉ះ Liverpool ទាំងអស់ខ្លាចរអាគ្រប់គ្នាពេលប៉ះ។

និយាយពីការប្រកួតទល់ក្រុម Chelsea វិញ លោក Klopp បានចាត់ទុកថាជាប្រកួតដ៏អស្ចារ្យខ្លាំងហើយវារឹតតែពិសេសថែមទៀតសម្រាប់ការប្រកួតដែលមានការថែមម៉ោង។ យ៉ាងណាមិញ ក្រុមទាំងពីរបានធ្វើឱ្យអ្នកគាំទ្រសប្បាយភ្នែកក្នុងការទស្សនាប្រកួតមួយនេះ៕

ដកស្រង់ពី៖ Sabay