Social Network

Lampard បង្ហើប​ពីអារម្មណ៍​អាឡោះអាល័យ Hazard

អ្នកចាត់ការក្លឹប Chelsea លោក Frank Lampard បាននិយាយក្នុងសន្និសីទសារព័ត៌មានថា ខ្សែបម្រើបែលហ្សិកកីឡាករ Eden Hazard ស្ថិតក្នុងចំណោមកីឡាករល្អជាងគេលើលោក ហើយគ្មាននរណាជំនួសរូបគេបានទេ នៅ Chelsea។

លោកបាននិយាយថា៖ “ ក្នុងនាមជាអ្នកគាំទ្រ Chelsea មួយរូប ខ្ញុំជាអ្នកគាំទ្រដ៏ផ្កាប់មុខមួយរូបរបស់ Hazard។ ខ្ញុំធ្លាប់លេងជាមួយគេ ហើយសម្រាប់ខ្ញុំ គេច្បាស់ជាស្ថិតកីឡាករល្អជាងគេលើលោក '' ។ លោកបានបន្តថា៖ “ គ្រប់តែពេលដែលគេនៅ Chelsea គេជាកីឡាករដែលសកម្មជាងគេក្នុងក្រុម ដែលជាទូទៅបានជួយ Assist និងរកគ្រាប់បាល់បានយ៉ាងច្រើន។

គេជាមេដឹកនាំមួយរូប ហើយវាពិតជាមិនអាចទៅរួចទេ ដែលរកអ្នកមកជំនួសគេ '' ។ Hazard បានផ្ទេរទៅកាន់ Real Madrid ក្នុងទីផ្សារកីឡាកររដូវក្ដៅនេះ ក្នុងតម្លៃជាង ១១២លានដុល្លារ៕

ដកស្រង់ពី៖ Sabay