Social Network

គូ​សង​សឹក! ​ក្រុម​នារី​វៀតណាម​ថា​នឹង​ឈ្នះ​កម្ពុជា ​ដាច់​ខាត​នៅ​ល្ងាច​នេះ​

ក្រុមបាល់ទាត់នារីកម្ពុជា នឹងត្រូវប៉ះក្រុមបាល់ទាត់នារីវៀតណាមនៅម៉ោង៦ល្ងាចនេះ ក្នុងការប្រកួតពានរង្វាន់ AFF Women's Championship 2019 នៅទឹកដីថៃ។

លោក Mai Duc Chung គ្រូបង្វឹកក្រុមជម្រើសជាតិនារីវៀតណាមបានបញ្ជាក់មុនការប្រកួតនេះថាលោកចង់យកឈ្នះគ្រប់ប្រកួតក្នុងពូលនេះ ដើម្បីឈរកំពូលតារាង។ គោលដៅរបស់ក្រុមវៀតណាមគឺនៅលេខ១ និងឈ្នះគ្រប់ការប្រកួត។

ក្រុមរបស់លោកបានជម្រេញយកកីឡាករល្អៗជាច្រើនមកពីបណ្ដាក្លឹបនានា ដើម្បីប្រកួតពានរង្វាន់នេះ។ ក្រុមវៀតណាម នៅពូល B ជាមួយក្រុមកម្ពុជា មីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី។ ហើយការប៉ះក្រុមកម្ពុជានេះ គឺជាប្រកួតបើកឆាកក្នុងពូលនេះតែម្ដង។

គោលដៅរបស់វៀតណាមមិនត្រឹមតែឈ្នះពាននេះទេ ពោលគឺពួកគេយកការប្រកួតពាននេះជាការវាស់ស្ទង់សមត្ថភាព ហើយគោលដៅធំគឺត្រូវមានឈ្មោះលេងនៅ Women World Cup 2023 ដែល FIFA បានតំឡើងក្រុមពី២៤ដល់៣២ក្រុម៕