Social Network

ស្វាយ​រៀង​បន្ដ​មិន​ចាញ់ ​ដាច់​៨​ពិន្ទុ​កំពូល​តារាង ​ក្រោយ​វិសាខា ​ស្មើ​បឹង​កេត​

ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី២០បានបញ្ចប់ទៅហើយកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដោយក្រុមព្រះខ័នរាជស្វាយរៀងនៅតែបន្ដភាពមិនចាញ់របស់ខ្លួនដដែល។

ស្វាយរៀង មិនពិបាកឡើយសម្រាប់សប្ដាហ៍ទី២០នេះ ដោយពួកគេបានយកឈ្នះលើក្រុមកំពង់ចាមបានដល់ទៅ ៥-០ ឯណោះ។ ជ័យជម្នះនេះ បានធ្វើឱ្យក្រុមលោក Conor ដាច់ពិន្ទុក្រុមលេខ២ ដល់ទៅ៨ពិន្ទុហើយ ខណៈដែលការប្រកួតនៅសល់តែ៦ប្រកួតទៀតប៉ុណ្ណោះនឹងរកឃើញជើងឯកលីគកំពូលកម្ពុជាឆ្នាំនេះហើយ។

សម្រាប់ក្រុមប្រជែង វិសាខា វិញ សប្ដាហ៍នេះ បានត្រឹមស្មើបឹងកេត ១-១ គឺជាផលចំណេញទៅលើស្វាយរៀង ត្បិតអីក្រុមវិសាខា ជាអ្នកប្រដេញក្រុមស្វាយរៀង។ ដោយបាន១ពិន្ទុពីបឹងកេត ក្រុម វិសាខាមាន៤៤ពិន្ទុ ស្មើជាមួយណាហ្គាវើល មាន៤៤ពិន្ទុដែរ៕

ដកស្រង់ពី៖ Sabay