Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Lukaku អុកឡុក​នៅ Serie A ជួយ​ក្រុម​ឡើង​លេខ​១​ នៅ​សប្ដាហ៍​ដំបូង​

  • Print

Inter Milan បានប្រកួតសប្ដាហ៍ទីមួយរបស់ខ្លួនក្រោយគេ ដោយបានយកឈ្នះ Leece ដែលមានគ្នាត្រឹម១០នាក់ដោយលទ្ធផល ៤ទល់នឹង០។

ជ័យជម្នះរបស់ក្រុមជើងខ្លាំងនៅទីក្រុងមីឡាន បានមកពីកីឡាករ៤រូបផ្សេងគ្នា ដោយ១គ្រាប់ធ្វើបានដោយខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku ដែលក្លឹបទិញពី Manchester United។ កីឡាករវ័យ២៦ឆ្នាំ ស៊ុតបញ្ចូលទីប្រកួតផ្លូវការដំបូងរបស់ខ្លួនឲ្យក្លឹបនៅនាទី៦០។

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិករកបាន៤២គ្រាប់ឲ្យ United ក្នុងចំណោម៩៦ប្រកួតក្រោយចំណាយពេល២រដូវកាលនៅទីនោះ។ Lukaku ត្រូវលោក Antonio Conte ផ្ដល់សេចក្ដីទុកចិត្ត និងទិញយកក្នុងតម្លៃជាង៧០លានពីបិសាចក្រហម៕