UEFA នឹងប្រកាសម្ចាស់ពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ទ្វីបអឺរ៉ុប នៅយប់នេះជាមួយកម្មវិធីចាប់ឆ្នោតបែងចែកពូល Champions League ២០១៩-២០។
បេក្ខភាព៣រូបចុងក្រោយ ខ្សែការពារ Liverpool កីឡាករ Virgil van Dijk ត្រូវប្រជែងជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Juventus និង Lionel Messi របស់ Barcelona។ កាលពីឆ្នាំមុន Luka Modric បានបញ្ចប់ការឈ្នះរបស់ Ronaldo និង Messi សម្រាប់ពានមួយនេះ ខណៈឆ្នាំនេះ van Dijk ត្រូវគេរំពឹងថាអាចធ្វើបានដូចកីឡាករសញ្ជាតិក្រូអាត។
ចាប់តាំងពីបង្កើតពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ទ្វីបអឺរ៉ុបក្នុងឆ្នាំ២០១១មក Ronaldo ឈ្នះ៣ដង (២០១៤,២០១៦,២០១៧ ខណៈ Messi ធ្លាប់ឈ្នះ២ដង (២០១១និង២០១៥)។ ទល់នឹងពេលនេះមិនទាន់មានខ្សែការពារណាម្នាក់ឈ្នះពាននេះនៅឡើយទេ។ កម្មវិធីចាប់ឆ្នោត UCL និងប្រកាសម្ចាស់ពានរង្វាន់កីឡាករឆ្នើមបំផុតរបស់ទ្វីបអឺរ៉ុបនឹងចាប់ផ្ដើមនៅម៉ោង១១យប់នេះ៕
ដកស្រង់ពី៖ Sabay