Social Network

Ronaldo ​និយាយ​ឌឺ​ទៅ​អ្នក​គាំទ្រ AT Madrid ​ពេល​ដឹង​ថា​ប៉ះ​គ្នា​ទៀត​រដូវ​កាល​នេះ​

ក្រុម Juventus ស្ថិតនៅពូលជាមួយក្រុម Atletico Madrid ក្នុងការប្រកួតពានរង្វាន់ UEFA Champions League រដូវកាលថ្មីនេះ។

ការស្ថិតនៅពូលជាមួយគ្នានេះដែរ គេបានគិតដល់ភ្លាមថា Ronaldo អីក៏មាននិស្ស័យម្ល៉េះជាមួយក្រុម AT Madrid នេះ តាំងពីនៅ Real Madrid រហូតដល់ Juventus នេះ គឺតែងតែបានប្រកួតទល់ក្រុមនេះរហូត។

ខណៈដែលគេផ្ទាល់ក៏តែងតែជាអ្នកបញ្ចប់ក្ដីស្រមៃរបស់ក្រុមលោក Simeone នេះដែរផងដែរ ដូចរដូវកាលមុនស៊ុតទម្លាក់ក្រុម AT Madrid អីចឹង។ ខ្សែប្រយុទ្ធវ័យជ្រេ តែកាយសម្បទានៅល្អនេះបានលើកឡើងចំពោះការជួប AT Madrid ថា៖ “ខ្ញុំសង្ឃឹមថាអ្នកគាំទ្រគេមិនជំរុញខ្ញុំ ដោយការស្រែងពាក្យសម្ដីមិនសមរម្យទៀត។

ហើយខ្ញុំសង្ឃឹមថាម្ដងនេះនឹងក្លាយជាប្រកួតស្វិតស្វាញ។ ខ្ញុំដឹងពី AT Madrid ថាពួកគេជាក្រុមល្អមួយ ព្រោះខ្ញុំបានជួបពួកគេជាច្រើនលើកមកហើយ ខ្ញុំស្គាល់គេច្បាស់”៕