Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

UEFA's best៖ Ronaldo បាន​ពិន្ទុ​តិច​សឹង​មិន​ជឿ​បើ​ធៀប​​ Van dijk និង​ Messi ​

  • Print

លទ្ធផលពានកីឡាករឆ្នើមប្រចាំឆ្នាំនៅទ្វីបអឺរ៉ុប ឬ UEFA Men's Player of the Year បានប្រកាសលទ្ធផលតាំងពីសប្ដាហ៍មុនដោយធ្លាក់ទៅលើដៃ Virgil van Dijk របស់ Liverpool។

យ៉ាងណាបេក្ខភាព៣នាក់ចុងក្រោយរួមមាន Ronaldo, Messi និង Van dijk ឃើញថាលទ្ធផលនៃការបោះឆ្នោត Ronaldo បានពិន្ទុតិចមែនទែនបើធៀបនឹងគូប្រជែងរបស់ខ្លួន គឺចាញ់ដាច់ ជាង១០០ ពិន្ទុបើធៀបនឹង Messi ហើយជាង២០០ពិន្ទុបើធៀបនឹង Van dijk។

តាមរយៈលទ្ធផលបង្ហាញដោយ UEFA គឺ Van dijk បានពិន្ទុពីការបោះឆ្នោតសរុប ៣០៥ពិន្ទុ, Messi បាន ២០៧ពិន្ទុ ខណៈ Ronaldo បានត្រឹម៧៤ពិន្ទុប៉ុណ្ណោះ។ ការបោះឆ្នោតគឺធ្វើឡើងដោយគ្រូបង្វឹកក្លឹបទាំង៨០ដែលលេង Champions League, Europa League និងអ្នកកាសែតជ្រើសរើសដោយ UEFA ផ្ទាល់៕