Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អ្នកគាំទ្រគុនខ្មែរមួយចំនួនស្ទើរមិនជឿ ឡៅ ចន្រ្ទា សន្លប់ក្រោមថ្វីដៃថៃម្សិលមិញ

  • Print

ចំពោះលទ្ធផលជើងខ្លាំងជួរមុខរបស់កម្ពុជា ឡៅ ចន្រ្ទា សន្លប់ក្នុងទឹកទី២ម្សិលមិញនេះ អ្នកគាំទ្រគុនខ្មែរមួយចំនួនលើហ្វេសបុក ហាក់ចម្លែកអារម្មណ៍បន្តិច ព្រោះអ្នកប្រដាល់មកពីឆត្រយោង ៩១១ រូបនេះកម្រចាញ់ការប្រកួតណាស់ ហើយរឹតតែកម្រទៅទៀតរឿងសន្លប់។

សិស្សគុនមកពីក្លឹបឆត្រយោង ៩១១ ឡៅ ចន្រ្ទា ប៉ះ កងថៃឡេន ម្សិលមិញនេះ ការប្រកួតមិនទាន់បានក្ដៅសាច់ផងត្រូវបានបញ្ចប់ត្រឹមទឹក២ទៅហើយ ដោយអ្នកលេងគុនខ្មែរជាអ្នកបរាជ័យ។

អ្នកប្រដាល់មកពីខេត្តកំពង់ស្ពឺខាងលើនេះ អាចចាត់ទុកថាជាកីឡាករដែលប្រយ័ត្នខ្ពស់នៅពេលវ៉ៃម្ដងៗ មិនថាការវ៉ៃកណ្ដាប់ដៃ ឬទាត់នោះទេ គឺ ចន្រ្ទា គេច បាំងជានិច្ច ហើយមិនបណ្ដោយឲ្យគេវ៉ៃសន្ធាប់ឡើយ។

នៅពេលអោបគ្នាម្ដងៗ កូនសិស្សរបស់លោក ហង់ សឿន រូបនេះតែងដាក់មុខឲ្យកៀកនិងមុខដៃគូដើម្បីគេចកែងជានិច្ច។សម្រាប់ការសន្លប់ម្សិលមិញនេះ គឺដោយសារតែការភ្លាត់ស្នៀតវ៉ៃកែងទៅលើ កង់ថៃឡេន ខុសអស់ជំហរខ្លួនឯង ខណៈដៃគូគេគេចហើយ នៅសល់កែងឆ្វេងក៏វ៉ៃបេះចង្កាហើយត្រូវសន្លប់តែម្ដងក្នុងទឹកទី២។

អ្នកលេងគុនថៃខាងលើនេះ គឺនៅតែបង្ហាញទម្រង់វ៉ៃបានយ៉ាងល្អ គេសម្គាល់ឃើញថាកីឡាកររូបនេះ តែងតែមិននៅស្ងៀមនោះឡើយ ពោលញ៉ាកគ្រប់ពេល ជាហេតុធ្វើឲ្យដៃគូពិបាកក្នុងការវ៉ៃ។

មួយវិញទៀតនោះ ម្សិលមិញនេះអ្នកប្រដាល់ថៃម្នាក់នេះ គឺថយចាំវ៉ៃតែម្ដង ខណៈស្នៀតជង្គង់ ទាត់ កែងគឺប្រើបានគ្រប់ទាំងអស់។កីឡាករ ឡៅ ចន្រ្ទា ជាអ្នកប្រដាល់ជួរមុខរបស់កម្ពុជា មកពីក្លឹបប្រដាល់ឆត្រយោង ៩១១ កំបូល។ ប្រកួតមិត្តភាពអន្តរជាតិម្សិលមិញនេះគឺចាញ់សន្លប់ទឹក២ ក្រោយថ្វីដៃកីឡាករថៃ កងថៃឡេន នៅសង្វៀន CNC៕