Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ដឹក​នាំ​ហាត់​បាន​១​ថ្ងៃ Honda ​ស្រាប់​តែ​ពោល​ពាក្យ​នេះ​ដាក់​ជម្រើស​ជាតិ​

  • Print

Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានមកដឹកនាំក្រុមជាផ្លូវការហើយកាលពីម្សិលមិញនេះ ដើម្បីត្រៀមខ្លួនប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី៥ខាងមុខ វគ្គជម្រុះ World Cup 2022 ។

ដឹកនាំក្រុមបាន១ថ្ងៃ Honda អាចមើលឃើញនិងនិយាយពីសមត្ថភាពរបស់ក្រុមកម្ពុជាបានហើយ។អ្នកចាត់ការជប៉ុនរូបនេះ បានបង្ហោះនៅលើបណ្ដាញសង្គម Instagram របស់ខ្លួនថា៖ “ក្រុមជម្រើសជាតិកម្ពុជា បានអភិវឌ្ឍសមត្ថភាពបានច្រើន។ កីឡាករទាំងអស់ លេងដើម្បីប្រជាជនកម្ពុជា។ សូមចូលរួមគាំទ្រពួកគេទាំងអស់គ្នា”។

ក្រោយពីចប់ការប្រកួតជាមួយក្រុមហុងកុងនៅថ្ងៃទី៥ហើយ ក្រុមកម្ពុជានឹងត្រូវត្រៀមប្រកួតជាមួយក្រុមខ្លាំងប៉ារែនទៀតសម្រាប់ប្រកួតទី២ក្នុងពូល C ដែលមានក្រុមហុងកុង ប៉ារែន អ៊ីរ៉ង់ អ៊ីរាក់ និងកម្ពុជា៕